ល្ខោននិយាយរឿង “វង្សត្រកូលកំសត់” ត្រូវបានរៀបចំដំឡើង ដើម្បីឧទ្ទិសដល់សាស្ត្រាចារ្យវីរសិល្បករខ្មែរ
ភ្នំពេញ ៖ ទស្សនៈក្នុងការបង្កើតស្នាដៃ ក្នុងនាមជាសិល្បករអាជីពក្នុងវិស័យសិល្បៈល្ខោននាដកម្ម និងក្នុងផ្នត់គំនិតរក្សារជំនាញនៃទម្រង់ល្ខោននិយាយឲ្យនៅគង់វង្ស យើងខ្ញុំ បានរៀបចំដំឡើងស្នាដៃល្ខោននិយាយ រឿង វង្សត្រកូលកំសត់ ដើម្បីឧទ្ទិសស្នាដៃនេះ ដល់លោកសាស្ត្រាចារ្យវីរសិល្បករ ដែលបានបន្សល់ទុកស្នាដៃទាំងឡាយនេះ សំរាប់សិល្បករជំនាន់ក្រោយៗ និងសូមឧទិ្ទសឲ្យកេរ្តិ៍ឈ្មោះរបស់លោកនៅជាអមតតរៀងទៅ ។
ក្រោយពីការអាន ខ្ញុំបាទ ពេញចិត្តស្នាដៃរបស់អ្នកនិពន្ធ លោកសាស្ត្រាចារ្យ ហង្ស ធន់ហាក់ ដោយមានចំណាប់អារម្មណ៍ខ្លាំងក្នុងស្នាដៃរបស់លោក គឺ ក្នុងចរិតទស្សនៈនៃអង្គរឿងទាំងមូល បានបង្ហាញឲ្យឃើញនូវទស្សនៈពីរ ដែលត្រូវយកមកវែកញែក ។
- ទស្សនវិទ្យាសាស្ត្រនិយម
- អ្នកនិយមពុទ្ធសាសនា
នៅក្នុងអង្គរឿង វង្សត្រកូលកំសត់ បានបង្ហាញនូវការខ្វែងគំនិត ស្តាំនិយម ឆ្វេងនិយម ដែលមិនស្របពីគ្នាទៅវិញទៅមក ធ្វើឲ្យជីវិតវង្សត្រកូលមួយនេះ មិនមានការផ្លាស់ប្តូរ និងអភិវឌ្ឍរីកចំរើននៃសុភមង្គលគ្រួសារឡើយ ។ អ្នកនិពន្ធ ក៏បង្ហាញផងដែរ នូវតួអង្គផ្សេងទៀត ដែលបានបង្ហាញពីចិត្តស្មោះត្រង់ និងគុណធម៌ ខិតខំបញ្ចុះបញ្ចូលផ្សះផ្សា ដើម្បីឲ្យវង្សត្រកូលមួយនេះយល់គ្នា និងរកផ្លូវកណ្តាលមួយ ឈានទៅបញ្ចប់ការខ្វែងគំនិត ។
ចុងបញ្ចប់នៃ រឿងវង្សត្រកូលកំសត់ គ្រួសានេះ ក៏បានរួមគំនិតមូលមតិយល់គ្នាវិញ ក៏ចាប់ផ្តើមកសាងអនាគតមួយដ៏ល្អតរៀងទៅ ហើយព្រះអាទិត្យ ក៏រះឡើង លើដែនដីចាស់ ។
ចំណាប់អារម្មណ៍នេះហើយ ដែលធ្វើឲ្យរូបខ្ញុំបាទ មានគំនិតដំឡើងស្នាដៃនេះ ជាល្ខោនសម្តែងលើឆាក ដើម្បីបង្ហាញនាដកម្មពិត នាំមកនូវការអប់រំដល់ស្រទាប់យុវជន នឹងផ្តល់ដល់ការស្វែងយល់ពីទស្សនចក្ខុវិស័យរៀងៗខ្លួន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍