ទីបំផុត តារាសម្តែងថៃដ៏ល្បី លោក Dome Pakornlam នឹងដឹកដៃគូស្នេហ៍ ចូលរោងការនៅខែសីហា ឆ្នាំនេះ
ថៃ៖ កាលពីពេលថ្មីៗនេះ លោក Dome Pakornlam ដែលជាតារាសម្តែង និងតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសថៃ បានបង្ហោះរូបថតមុនថ្ងៃអាពាហ៍ពិពាហ៍របស់លោក នៅលើបណ្តាញ សង្គម Instagram ដែលបង្កការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រ។
គូស្នេហ៍មួយគូនេះ មានទំនាក់ទំនងស្នេហាអស់រយៈពេល ៦ ឆ្នាំមកហើយ ទើបតែលោក Dome Pakornlam បានស្នើសុំគូស្នេហ៍របស់ខ្លួនរៀបការនៅប្រទេសនូវែលសេឡង់ កាលពីខែកញ្ញា ឆ្នាំ២០១៨ ។
ពួកគេ គ្រោងនឹងរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ប្រហែលជានៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ ឬ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០១៩ ។
គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូនេះ បានកក់កន្លែងរៀបអាពាហ៍ពិពាហ៍ និងបានរៀបចំបញ្ជីឈ្មោះភ្ញៀវ ដើម្បីអញ្ជើញចូលរួមរួចជាស្រេចផងដែរ ៕
អត្ថបទ៖ ណារ៉ូត
- អត្ថបទទាក់ទង :
- តារាថៃ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍