Connect with us

តើ​ក្រុម​ចម្រៀង​នារី​កូរ៉េ​ខាងត្បូង​ណាខ្លះ​ ​ដែល​កំពុង​ឈរ​ជួរមុខ​ ​នៅពេល​បច្ចុប្បន្ន​នេះ​?​

កូរ៉េ​ខាងត្បូង​៖​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កូរ៉េ​ ​«​The​ ​Korean​ ​Business​ ​Research​ ​Institute​»​ ​បាន​ចេញ​របាយការណ៍​អំពី​ចំណាត់ថ្នាក់​ក្រុម​ចម្រៀង​នារី​ ​ប្រចាំ​កូរ៉េ​ខាងត្បូង​ ​សម្រាប់​ខែមីនា​នេះ​។​ ​
​ក្រុម​ចម្រៀង​នារី​ ​BLACKPINK​ ​បន្ត​ឈរ​នៅ​ចំណាត់ថ្នាក់​លេខមួយ​ ​ដែល​តាម​ពីក្រោយ​ដោយ​ ​ITZY​ ​ដែល​ជា​ក្រុម​ចម្រៀង​នារី​ថ្មី​ ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​ ​និង​លេខ​បី​ ​បាន​ទៅលើ​ក្រុម​ចម្រៀង​នារី​ ​TWICE​ ​។​ ​
​ចំណាត់ថ្នាក់​នេះ​ ​ត្រូវ​បាន​កំណត់​ដោយមាន​ការវិភាគ​ពី​ការចូលរួម​របស់​អ្នក​ស្តាប់​ ​និង​ទស្សនា​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ការ​ប្រស្រ័យ​ទាក់ទង​ ​និង​សន្ទស្សន៍​នៃ​ការ​គាំទ្រ​ផង​ដែរ​។​ ​​តោះ​!​ ​មក​មើល​តារាង​ចំណាត់ថ្នាក់​ក្រុម​ចម្រៀង​នារី​ប្រចាំ​កូរ៉េ​ខាងត្បូង​ ​នា​ពេល​បច្ចុប្បន្ន​ទាំងអស់គ្នា​ ​៖​

  1. BLACKPINK​
  2. ITZY​
  3. TWICE​
  4. IZ​*​ONE​
  5. ​Girls​’​ ​Generation​
  6. Red​ ​Velvet​
  7. DreamCatcher​
  8. (​G​)​I​-​DLE​
  9. GFRIEND​
  10. WJSN​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម