Connect with us

ការចែករំលែកព័ត៌មានក្លែងក្លាយលើបណ្តាញសង្គមនៅកម្ពុជា បង្ហាញពីនិន្នាការថយចុះ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានអះអាងថា ការចែករំលែកព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត កំពុងមាននិន្នាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ នៅក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ដោ យសារការយល់ដឹងកាន់តែច្រើនរបស់ប្រជាពលរដ្ឋ និងការបារម្ភពីវិធានការច្បាប់ ក្រោយពីមានការផ្សព្វផ្សាយជាបន្តបន្ទាប់។

ឯកឧត្តម ផុស សុវណ្ណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសោតទស្សន៍ក្រសួងពត៍មានបាន ថ្លែងក្រុមអ្នកសារព័ត៌មាន ដែលចូលរួមក្នុងកិច្ចពិភាក្សាពិសេស ស្តីពីពត៍មានមិនពិត និងដំណើរការនៃការបោះឆ្នោតជាតិ ២០១៨ ដែលប្រព្រឹត្តទៅកាលពីថ្ងៃច័ន្ទ ថា ការធ្វើការយ៉ាងចិត្តទុកដាក់របស់មន្ត្រីក្រសួងព័ត៌មានលើកិច្ចការនេះបានធ្វើឲ្យសាធារ ណជនដែលប្រើប្រាស់បណ្តាញសង្គម Facebook ចែកផ្សាយឬ Share ព័ត៌មានក្លែងក្លាយដែលខ្លួនយល់ថា ជាព័ត៌មានស៊ីអារម្មណ៍នោះមានការថយចុះ ពី៤០០០ Share កាលពីប៉ុន្មានខែមុនមកត្រឹម ១០០០ Share ក្នុង១ថ្ងៃ ហើយសង្ឃឹមថា ការស៊ែព័ត៌មានក្លែងក្លាយនេះនិងបន្តថយចុះទៀត ដោយហេតុថា អ្នក Share មានការភ្ញាក់រលឹកចង់ធ្វើខ្លួនជាពលរដ្ឋល្អផង និងបារម្ភពីវិធានការច្បាប់ផង។

ឯកឧត្តម បានថ្លែងសង្កត់ធ្ងន់ថា យើងត្រូវគោរពរដ្ឋធម្មនុញ និងគោរពសិទ្ធនៃការបញ្ចេញមតិរបស់ពលរដ្ឋ ប៉ុន្តែក្រសួងពត៍មានកាតព្វកិច្ចក្នុងការអនុវត្តច្បាប់ដោយមានវិធានការទៅលើការផ្សាយព័ត៌មានមិនពិតដែលអាចជាដើមចមដល់ការកើតទ្បើងនៃអសន្តិសុខសង្គម ជ្រួលច្រ   បល់ និងប៉ះពាល់ដល់សុច្ចរិតភាពនៃជីវិតបុគ្គល។

ទន្ទឹមនឹងនេះឯកឧត្តម ក៏បានអំពាវនាវឲ្យអ្នកសារព័ត៌មានទំាងទ្បាយសូមកុំលេងចំណងជើងដែលចំណងជើងនោះផ្ទុយគ្នាទំាងស្រុងពីខ្លឹមសារអត្តបទ។ ក្រសួងព័ត៌មានកាតព្វកិច្ចតាមផ្លូវច្បាប់លើការផ្សាយព័ត៌មានមិនពិត និងចែកផ្សាយបន្តនូវព័ត៌មានមិនពិតដើម្បីរួមចំនែកក្នុងការជំរុញក្នុងដំណើរការបោះឆ្នោតអោយប្រព្រឹត្តទៅតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតំាងតំ ណាងរាស្រ្តប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងអាចទទួលយកបាន ពីគ្រប់ភាគីចូលរួម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម