តារាចម្រៀង កញ្ញា ចំរើន សុភ័ក្រ រំភើបស្ទើស្រក់ទឹកភ្នែក ពេលអ្នកគាំទ្រធ្វើខួបកំណើតឲ្យ
ភ្នំពេញ៖ ក្រុមអ្នកគាំទ្រ បានធ្វើអោយតារាចម្រៀង កញ្ញា ចំរើន សុភ័ក្រ រំភើបស្ទើស្រក់ទឹកភ្នែក តាមរយៈការរៀបចំនូវនំខួបកំណើត ដែលមិននឹកស្មានដល់មួយ សម្រាប់អបអរថ្ងៃខួបកំណើតរបស់កញ្ញា សុភ័ក្រ ។
ការរៀបចំនំខួបកំណើតដ៏ភ្ញាក់ផ្អើលនេះ បានធ្វើឡើងនៅកន្លែងប្រគំតន្រ្តីផ្ទាល់តែម្តង កាលចុងសប្តាហ៍កន្លងទៅនេះ ដែលធ្វើអោយ កញ្ញា សុភ័ក្រ មានអារម្មណ៍រំភើបមែនទែន ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Instagram កញ្ញា ចំរើន សុភ័ក្រ បានសរសេរ ថា « អរគុណប្អូនៗ សំរាប់នំខួបកំណើត ឃើញថា មកបណ្តើរៗហើយ ។ ទោះជាមិនធំមែន តែនេះ ជាទឹកចិត្តរបស់ប្អូនៗ » ។
ទស្សនិកជនដែលស្រឡាញ់តារាចម្រៀងមានរាងតូចច្រឡឹង សម្បុរសណ្តែកបាយ បានផ្ញើសារជូនពរកញ្ញា សុភ័ក្រ ជាច្រើន សម្រាប់ថ្ងៃខួបកំណើតរបស់គាត់ផងដែរ ។
គួរកត់សម្គាល់ថា ក្រោយពេលឃើញកញ្ញា ចំរើន សុភ័ក្ក្រ បានបង្ហោះទទួលនំខួបកំណើតពីអ្នកគាំទ្រមក ដូចជាមិនឃើញកញ្ញា បង្ហោះរូបកម្មវិធីខួបកំណើតរបស់គាត់ទៀតឡើយ មើលទៅហាក់បីដូចជាស្ងប់ស្ងាត់ណាស់ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- តារាខ្មែរ

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍