តោះមកមើលស្បែកជើងដ៏គួរអោយអស់សំណើចរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ក្នុងបទចម្រៀងប្រពៃណីជាតិ
ភ្នំពេញ ៖ ដោយសារតែពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ តារាចម្រៀងជាច្រើន បានត្រៀមចេញនូវបទចម្រៀងរបស់ខ្លួន សម្រាប់ការរាំលេងកម្សាន្តក្នុងឪកាសនៃការឈប់សម្រាក់ដ៏ធំប្រចាំឆ្នាំនេះ ។
ដោយឡែកសម្រាប់កញ្ញា ឈិត សុវណ្ណបញ្ញា តារាចម្រៀងប្រចាំផលិតកម្មថោន វិញ ក៏បានត្រៀមនូវបទចម្រៀងសម្រាប់ទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនផងដែរ ។
ប៉ុន្តែអ្វីដែលប្លែកនោះ គឺ តាមរយៈការចេញប្រូម៉ូតតាមបណ្តាញសង្គម ទស្សនិកជន បានមើលឃើញពីការតុបតែងខ្លួនបែបសម័យកាលមុនរបស់កញ្ញា ឈិត សុវណ្ណបញ្ញា ដែលហាក់ប្លែកខុសពីធម្មតា ដោយក្នុងនោះ សូម្បីតែស្បែកជើង មើលទៅក៏អស់សំណើចដែរ ។
តាមរយៈបទចម្រៀង ដែលត្រៀមនឹងចេញសម្រាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះ ទស្សនិកជន ជាច្រើនបានសម្តែងការចាប់អារម្មណ៍ចំពោះការស្លៀកពាក់ ជាពិសេសស្បែកជើងរបស់គាត់ ហើយអ្នកគាំទ្ររបស់គាត់ចូល Comment ថា «ស្បែកជើងឡូយម៉ងបង» ។
ជាមួយនឹងបទចម្រៀងថ្មីទាំងនេះ កញ្ញា ឈិត សុវណ្ណបញ្ញា ក៏បាននិយាយទៅកាន់អ្នកគាំទ្រវិញថា «តោះយើង រាំលេងទាំងអស់គ្នា សំរាប់ថ្ងៃបុណ្យចូលឆ្នាំខ្មែរ» ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍