Connect with us

បាត់មុខ​ពី​វិស័យ​សិល្បៈ​យ៉ាង​យូរ​ ​តាមពិត​ ​VJ​ ​អា​ណូ​ ​សង្ងំ​លក់​ម្ជូរ​ ​និង​ជ្រក់​ជើងមាន់​សោះ​

ភ្នំពេញ​៖​ ​ទស្សនិកជន​ធ្លាប់ស្គាល់​ហើយ​ ​ពិធីការនី​មួយ​រូប​ ​ដែល​មាន​វោហារ​សព្ទ​ ​រៀបរាប់​មិន​ចេះ​ជិនណាយ​ ​និង​សំដី​ផ្អែម​ចាក់ដោត​ដល់​បេះដូង​ទស្សនិកជន​ ​គឺ​ ​VJ​ ​អា​ណូ​ ​។​ ​​ក្រោយពេល​ ​VJ​ ​អា​ណូ​ ​បាន​រៀបការ​រួចមក​ ​គាត់​ ​បានសម្រេច​ចិត្ត​ចាកចេញ​ពី​ពិភព​សិល្បៈ​ ​មក​រួមរស់​ជាមួយនឹង​គ្រួសារ​ ​ដោយ​មិន​ខ្វល់​ពី​សិល្បៈ​ទៀត​នោះ​ឡើយ​។​ ​
​ជាមួយគ្នា​នេះ​ ​នៅពេល​ដែល​ ​VJ​ ​អា​ណូ​ ​បាន​សម្រាលកូន​ស្រី​ទី១ហើយ​ ​គាត់​ ​ក៏​ចាប់ផ្តើម​បើកមុខ​របររកស៊ី​ដោយខ្លួន​ ​តែ​មិនទាន់​មាន​លទ្ធផល​ជោគជ័យ​នៅឡើយ​ ​ប៉ុន្តែ​គាត់​មិន​អស់សង្ឃឹម​នោះ​ទេ​ ​។​ ​


​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​ ​គឺ​ ​ក្រោយពេល​ដែល​គាត់​ផ្តល់​កំណើត​កូនស្រី​ទី២ហើយ​ ​គាត់​ហាក់បីដូចជា​មាន​យីអ៊ុន​ជាង​មុន​ ​លើ​មុខរបរ​រកស៊ី​របស់​គាត់​ ​និង​ហាក់​កំពុង​មាន​ភាព​ជោគជ័យ​ខ្លាំង​។​ ​ទស្សនិកជន​ ​ប្រហែលជា​មិនទាន់​ដឹង​ទេ​ថា​ ​គាត់​គំ​ពុង​តែ​ប្រកបរបរ​អ្វី​នោះ​ឡើយ​?​ ​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​VJ​ ​អា​ណូ​ ​បាន​បង្ហាញ​នូវ​មុខរបរ​របស់​គាត់​ ​មាន​ដូចជា​ ​៖​ ​លក់​គ្រឿង​ម្ជូរ​,​ ​បាយ​ក្តាំង​ពិសេស​,​ ​ជ្រក់​ជើងមាន់​ ​និង​បាយ​ប្រអប់​គ្រប់​ប្រភេទ​ ​។​ ​គ្រាន់តែ​ឃើញ​រូប​ភ្លាម​ ​ក៏​ធ្វើឲ្យ​ទស្សនិកជន​ ​ស្រក់​ទឹកមាត់​ទៅ​ហើយ​ ​។​ ​


​បើ​តាម​ការ​បញ្ចេញមតិ​របស់​ទស្សនិកជន​ ​ដែល​ធ្លាប់​បាន​ទិញ​ ​និង​គាំទ្រ​នូវ​ផលិតផល​ផ្ទាល់​របស់​ ​VJ​ ​អា​ណូ​ ​បាន​សរសេរ​ថា​ ​«​ពួក​ខ្ញុំ​ ​គាំទ្រ​បង​ ​ហើយ​ចូលចិត្ត​ញ៉ាំ​ផលិតផល​របស់​បង​ ​ដោយសារ​វា​មាន​រស់​ជាតិ​ឆ្ងាញ់​»​ ​។​ ​
​តាមរយៈ​សារ​ទាំងនេះ​ ​បាន​ធ្វើឲ្យ​ ​VJ​ ​អា​ណូ​ ​កាន់តែ​មាន​ទឹកចិត្ត​ ​និង​ក្តី​សង្ឃឹម​កាន់តែ​ខ្លាំង​ ​ខិតខំ​រក​ផលិត​ផល​ថ្មី​ៗ​ ​សម្រាប់​អ្នកគាំទ្រ​របស់​គាត់​បន្ថែម​ទៀត​ ​។​
​តាមរយៈ​ ​MyTV​ ​Plus​ ​គាត់​ ​ក៏​សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​ទស្សនិកជន​ផង​ដែរ​ ​ហើយ​ទស្សនិកជន​ ​អាច​បញ្ជាទិញ​បាន​ ​ដោយ​គ្រាន់តែ​ចូល​ទៅ​ក្នុង​កម្មវិធី​ ​Instagram​ ​ឈ្មោះ​ ​VJ​ ​Ano​ ​168​ ​ដើម្បី​គាំទ្រ​ដល់​រូប​គាត់​ផង​ដែរ​ ​៕​

  

​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម