ឧទ្យានជាតិព្រះសីហនុរាម មានទេសភាពដ៏ស្រស់ស្អាត តែគួរអោយស្តាយ កំពុងរកការកាប់ទន្ទ្រានយកដីជាកម្មសិទ្ធិ
ព្រះសីហនុ៖ ឧទ្យានជាតិព្រះសីហនុរាម មានទីតាំងស្ថិតនៅទិសនិរតី នៃប្រទេសកម្ពុជា នៅចន្លោះរវាង កោះថ្មី និងក្រុងព្រះសីហនុ ដែលមានចំងាយប្រហែល ១៨គីឡូម៉ែត្រពីក្រុងព្រះសីហនុ និង មានចម្ងាយប្រមាណ ១៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៤ ។
ឧទ្យានជាតិនេះ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ដែលក្រៅពីនៅជាប់មាត់សមុទ្រ ឧទ្យាននេះ ក៏ស្ថិតនៅក្នុងតំបន់ជួរភ្នំក្រវាញ ដោយប្រជុំភ្នំ ស្ថិតនៅរាយប៉ាយពេញតំបន់ ហើយមានរយៈកម្ពស់ប្រែប្រួលពី ៥០ ម៉ែត្រ ដល់ ២៨៤ ម៉ែត្រ ។
ឧទ្យានជាតិនេះ មានភ្នំតូច ធំ និង កោះចំនួន ២ គឺ កោះថ្មី និង កោះសេះ ហើយ ព្រៃឈើ បានដុះទ្រុបតាមដងភ្នំ មានព្រៃកោងកាងខៀវស្រងាត់ និង ស្មៅសមុទ្រតាមឆ្នេរ សុទ្ធតែជាកន្លែងរស់នៅរបស់សត្វផ្សេងៗជាច្រើនប្រភេទ ។
រីឯឆ្នេរខ្សាច់ ក៏មានទេសភាពល្អប្រណីត លម្អដោយខ្សាច់ម៉ដ្ឋ ដើមស្ងាវធំៗ ទឹកសមុទ្ររំជួលតិចៗ និង កូនកោះជិតៗឆ្នេរ ដែលធ្វើឲ្យឧទ្យានជាតិនេះ ជាកន្លែងបម្រើវិស័យទេសចរណ៍ ហើយអាចរកប្រាក់ចំណូលជូនជាតិ ព្រមថែមទាំងបម្រើឲ្យផងដែរ លើផ្នែកវិទ្យាសាស្ត្រ ដូចជាការស្រាវជ្រាវឱសថសាស្ត្រ និង អភិវឌ្ឍកសិកម្មជាដើម ។
ប៉ុន្តែគួរអោយស្តាយ មួយរយៈចុងក្រោយនេះ ត្រូវបានប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល មួយចំនួនរាយការណ៍មកថា ឧទ្យានជាតិព្រះសីហនុរាម ត្រូវបានក្រុមមនុស្សមួយចំនួន បាននាំគ្នាចូលទន្រ្ទានកាប់ព្រៃ យកដីធ្វើជាកម្មសិទ្ធិដោយមិនខ្វាយខ្វល់ពីសម្បត្តិធម្មជាតិនោះឡើយ ។
ទាក់ទិននឹងរបាយការណ៍ពីការកាប់ទន្ទ្រានព្រៃនៅតំបន់ឧទ្យានជាតិព្រះសីហនុរាមនេះ នៅមិនទាន់មានការឆ្លើយតបបែបណាពីក្រសួងបរិស្ថាននោះទេ ។
សូមបញ្ជាក់ថា ឧទ្យានជាតិនេះ បានបើកនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលមានផ្ទៃដី ២១០០០ ហិចតា ដែលក្នុងនោះ ១៥០០០ ហិចតា ជាដីគោកតាមឆ្នេរសមុទ្រ និង ៦០០០ ហិចតា ជាផ្ទៃទឹកសមុទ្រ៕
ប្រភព ៖ ជុំ ភារម្យ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍