រដ្ឋមន្ត្រីទេសចរណ៍៖ ខិតខំការពារធនធានធម្មជាតិ សម្រាប់បម្រើវិស័យទេសចរណ៍ អាចរកប្រាក់ចំណូលបានច្រើនជាងការកាប់បំផ្លាញ
ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានអំពាវនាវដល់ពលរដ្ឋទាំងឡាយ សូមបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ ហើយងាកមកខិតខំរួមគ្នាថែរក្សាការពារធនធានធម្មជាតិទាំងនោះ ទុកសម្រាប់បម្រើដល់វិស័យទេសចរណ៍ ដែលទទួលបានប្រាក់ចំណូលច្រើនជាងការបំផ្លាញព្រៃឈើទៅទៀត ។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ នៅសហគមន៍ទេសចរណ៍ទឹកធ្លាក់អន្លង់ស្វាយ ដែលមានទីតាំងស្ថិតនៅភូមិក្បាលទឹក ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោករដ្ឋមន្ត្រី ទេសចរណ៍ បានលើកឡើងថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការបង្កើត និងរៀបចំតំបន់ទេសចរណ៍ធម្មជាតិ ពិសេស គឺ ទេសចរណ៍សហគមន៍ ព្រោះថា ទេសចរណ៍សហគមន៍នេះ គឺមានប្រយោជន៍សំខាន់ណាស់ក្នុងការជួយដល់ការការពារនូវធនធានធម្មជាតិ ដែលរួមមាន ព្រៃឈើ និង សត្វព្រៃជាដើម។
លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍នេះទៀតសោត ក៏ត្រូវការ ការចូលរួមពីភាគីពាក់ព័ន្ធចំនួន ៤ផ្នែក រួមមាន៖
- ផ្នែកសាធារណៈ សំដៅដល់រដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា
- ដៃគូអភិវឌ្ឍន៍ មានដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងប្រទេសអ្នកផ្តល់ជំនួយត្រូវផ្តល់ហរិញ្ញប្បទាន និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស
- ផ្នែកឯកជន មានដូចជា ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងធុរជនទេសចរណ៍ ត្រូវជួយផ្សព្វផ្សាយ ព្រមទាំងរៀបចំកញ្ចប់ទស្សនកិច្ច
- ប្រជាសហគមន៍ និងទេសចរ ដែលជាបញ្ហាគន្លឹះ ដែលត្រូវអប់រំ បណ្តុះបណ្តាល ដើម្បីឱ្យពួកគាត់យល់អំពីគុណតម្លៃ និងអត្ថប្រយោជន៍ ពិសេសចំណូលថវិកាដែលបានពីសកម្មភាពទេសចរណ៍ ជាជាងចំណូលដែលបានមកពីការប្រមាញ់សត្វព្រៃ និងការកាប់បំផ្លាញ់ព្រៃឈើ។
ពាក់ព័ន្ធនឹងរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយនេះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវដល់ភ្ញៀវទេសចរ មកទស្សនាកម្សាន្តឱ្យបានច្រើនកុះករ ក្នុងឱកាសពិធីបុណ្យទន្លេលើកទី៥ នៅក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០១៩ ខាងមុខផងដែរ ព្រោះនៅទីនេះ មានទឹកធ្លាក់ត្រជាក់ដ៏សែនរមនា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍