Connect with us

កុមារ​មួយ​ក្រុម​ ​បាន​ចុះ​សម្អាត​សម្រាម​ថង់​ប្លា​ស្ទិច​ ​និង​ជ័រ​នៅក្នុង​ភូមិ​ ​ដើម្បី​ជៀសវាង​ការ​កើតមាន​ ​ជំងឺមហារីក​

ភ្នំពេញ​ ​៖​ ​គណនី​ហ្វេ​សប៊ុ​ក​មួយ​ ​បាន​បង្ហាញ​ពី​កុមារាកុមារី​មួយ​ក្រុម​ ​បាន​រួមគ្នា​ចូលរួម​សម្អាត​បរិស្ថាន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ​និង​បាន​ផ្ញើ​សារ​អប់រំ​ ​កុំ​អោយ​មានការ​បោះចោល​សម្រាម​ ​ជាពិសេស​ ​ថង់​ប្លា​ស្ទិច​ ​និង​ជ័រ​ផ្សេង​ៗ​ ​ដែល​បង្ក​អោយ​កើតមាន​ជម្ងឺ​មហារីក​ ​៤ប្រភេទ​ ​។​ ​
​យោង​តាម​គណនី​ហ្វេ​សប៊ុ​ក​ ​Yous​ ​Sa​ ​បាន​សរសេរ​ថា​ ​សូម​បងប្អូន​ជនរួមជាតិ​ខ្មែរ​ ​ត្រូវតែ​នាំគ្នា​ ​សំអាត​ ​ថង់​ប្លា​ស្ទិច​ ​និង​ ​ជ័រ​ផ្សេង​ៗ​ ​អោយ​អស់​ ​នៅ​តាម​ទីធ្លា​ ​និង​បរិវេណ​ផ្ទះ​ ​រួម​នឹង​ទី​កន្លែង​ផ្សេង​ៗ​ទៀត​ ​។​ ​លោក​ ​ក៏បាន​អំពាវនាវ​ ​កុំ​អោយ​បោះចោល​សម្រាម​ទាំងនេះ​ ​នៅ​តាមផ្លូវ​សាធារណៈ​នោះ​ទេ​ ​ហើយក៏​មិន​ត្រូវ​ដុត​ ​ឬ​ ​ក៏​កប់​ ​នោះ​ដែរ​ ​ព្រោះ​ ​នឹង​ប្រឈម​ជំងឺមហារីក​ ​៤ប្រភេទ​ ​គឺ​ ​៖​ ​១​ ​-​ ​មហារីក​សួត​ ​២​ ​-​ ​មហារីក​ឈាម​ ​៣​ ​-​ ​មហារីក​ខួរក្បាល​ ​និង​ ​៤​ ​-​ ​មហារីក​ស្បែក​ ​។​ ​
​លោក​ ​Yous​ ​Sa​ ​បាន​លើកឡើង​ថា​ ​ជំងឺ​ទាំងអស់​នេះ​ ​នៅពេល​ដែល​វា​កើតឡើង​ហើយ​ ​នឹង​គ្មាន​ ​ថ្នាំ​ព្យាបាល​បាន​នោះ​ទេ​ ​។​
​លោក​ ​បាន​បញ្ជាក់​ថា​ ​ជំងឺ​ ​ទាំងអស់​នេះ​ ​វា​កើតមាន​តាមរយៈ​ការ​ហិត​ ​និង​ ​ហូប​ ​(​ ​ហិត​ ​តាមរយៈ​ការ​ដុត​ ​)​ ​និង​ ​(​ ​ហូប​ ​តាមរយៈ​ការ​យក​វា​ទៅ​កប់​ ​វា​នឹង​ចម្លង​ទៅ​ផ្លែឈើ​ ​ដែល​យើង​បាន​ដាំ​ ​នៅ​ក្បែរ​វា​នោះ​)​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម