ថាម៉េច! លោក វី ជីវ័ន្ត តារាសម្តែងសក់ប៉ោង កែភេទបានសម្រេចហើយ
ភ្នំពេញ៖ តារាសម្តែងសក់ប៉ោង លោក វី ជីវ័ន្ត បានធ្វើរឿងចម្លែកមួយ ដែលនឹកស្មានមិនដល់នោះ គឺលោក វី ជីវ័ន្ត បានកែភេទបានសម្រេច ដែលធ្វើឱ្យទស្សនិកជន អស់សំណើចយ៉ាងខ្លាំង។
តារាសម្តែងម្នាក់រូបនេះ កំពុងរវល់ជាមួយការថតនូវរឿងកំប្លែងសម្រាប់កម្មវិធី ពិភពសំណើច គឺ «រឿង លី យ៉ុងេជេ» សម្រាប់ស្ថានីយទូរទស្សន៍ MyTV ។ កម្មវិធីនេះ ធានាថាសើចចុកពោះ ជាក់ជាមិនខាន ដែលមានការចូលរួមពីពិធីករ និងតារាសម្តែង ជាច្រើន ដូចជា ៖ លោក តាប៊ុយ, កញ្ញា សុភ័ក្រ កុសៈម៉ា, លោក វី ជីវ័ន្ត, នាយ ព្រែក និងតារាជាច្រើនដួងទៀត ។
អ្វីដែលគួរអោយអស់សំណើចថែមទៀតនោះ ពេលដែលទស្សនិកជន បានឃើញរូបភាពលោក វី ជីវ័ន្ត បានកែទៅជាភេទទីបី នោះ ក៏បានធ្វើឱ្យផ្ទុះសំណើចពេញបណ្តាញសង្គមហ្វេសប៊ុក ដោយម្នាក់ៗ បាននិយាយថា «ចុម! បងកែភេទពីកាល ហើយមុខចាស់ម៉េះខ្ទើយម្នាក់នេះ» ។
សម្រាប់ លោក វី ជីវ័ន្ត វិញ ក៏បានតបជាមួយនឹងក្រុមអ្នកគាំទ្រ ថា «ខ្វាចរយះមុខឥឡូវ» ។ តាមពិត គាត់ ក៏អស់សំណើចនឹងខ្លួនឯងដែរ តែនេះជាការតម្រូវរបស់អ្នកដឹកនាំរឿង ដែលអោយគាត់សម្តែងជាតួខ្ទើយ ។ គាត់ ក៏អរគុណផងដែរ សំរាប់ការគាំទ្ររបស់ទស្សនិកជនទាំងអស់ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- វី ជីវ័ន្ត

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍