Connect with us

កម្ពុជា​ ​វៀតណាម​ ​និង​ឡាវ​ ​នឹង​ប្រែក្លាយ​តំបន់​ត្រី​កោណ​នៃ​ប្រទេស​ទាំង​បី​ ​ជា​កន្លែង​ដាំដុះ​កៅស៊ូ​ដ៏​ធំ​ ​ក្នុង​តំបន់​

ក្រចេះ​ ​៖​ ​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​បាន​អះអាង​ថា​ ​ប្រទេស​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​(​CLV​ ​DTA​)​ ​បាន​កំណត់​យក​តំបន់ត្រីកោណ​នៃ​ប្រទេស​ទាំង​បី​ ​សម្រាប់​អភិវឌ្ឍន៍​ ​ប្រែក្លាយ​ទៅ​តំបន់​ដាំដុះ​ដំណាំ​កៅស៊ូ​ដ៏​ធំ​មួយ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​។​ ​លោក​ ​សុខ​ ​សុ​ភ័ក្​រ​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ថ្លែង​បា្រប់​ក្រុម​អ្នកសារព័ត៌មាន​ ​នៅ​កិច្ចប្រជុំ​ឧត្តម​មន្ត្រី​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​អំពី​ការអភិវឌ្ឍន៍​តំបន់ត្រីកោណ​ ​ដែល​រៀបចំ​ធ្វើឡើង​នៅ​ខេត្តក្រចេះ​ ​ថា​ ​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​បី​ ​បាន​ឯកភាព​ជំរុញ​ឲ្យ​មានការ​តភ្ជាប់​សេដ្ឋកិច្ច​ ​ដល់​ឆ្នាំ​ ​២០៣០​ ​ក្នុង​នោះ​ ​យកចិត្ត​ទុកដាក់​លើ​ការ​តភ្ជាប់​សំ​ខាន់​ៗ​ ​រួមមាន​ ​ការ​តភ្ជាប់​ស្ថាប័ន​ ​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​តភ្ជាប់​សេដ្ឋកិច្ច​ ​និង​ការ​តភ្ជាប់​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​បី​ ​។​


​លោក​ ​បញ្ជាក់​ថា​ ​តាម​ការពិភាក្សា​ ​ប្រទេស​ទាំង​បី​ ​បាន​ព្រមព្រៀង​គ្នា​ ​នឹង​ប្រែក្លាយ​តំបន់ត្រីកោណ​ ​ទៅជា​កន្លែង​ដាំដុះ​ដំណាំ​កៅស៊ូ​ដ៏​ធំ​មួយ​ ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់​ ​និង​ពិភពលោក​ ​ដែល​កន្លងមក​ប្រទេស​ទាំង​បី​ ​តែងតែ​គិត​អំពី​ផល​ប្រយោជន៍​រៀង​ៗ​ខ្លួន​ ​ដោយ​មិន​មាន​ផែនការ​ ​អភិវឌ្ឍន៍​រួមគ្នា​ច្បាស់លាស់​នោះ​ទេ​ ​។​ ​​ផែនការ​ថ្មីនេះ​ ​នឹង​ធ្វើឲ្យ​អ្នក​ដាំ​កៅស៊ូ​ ​មិន​បារម្ភ​ពី​បញ្ហា​ទីផ្សារ​ ​ព្រមទាំង​បញ្ឈប់​ការ​កាប់​ដើមកៅស៊ូ​ ​ទៅ​ដាំ​ដំ​ណាំ​ផ្សេង​ៗ​ ​ក្នុង​ពេល​កៅស៊ូ​ធ្លាក់​ថ្លៃ​ ​ដូច​ធ្លាប់​កើតមាន​កន្លងមក​នៅក្នុង​ប្រទេស​កម្ពុជា​ ​និង​ឡាវ​ ​នោះ​ទេ​ ​។​
​សូម​បញ្ជាក់​ថា​ ​ការ​ដាំដុះ​កៅស៊ូ​នៅ​ប្រទេស​កម្ពុជា​ ​មានផ្ទៃ​ដី​កើន​ដល់​ជាង​ ​៤៤ម៉ឺន​ហិ​ក​តា​ ​ដែល​ក្នុង​នោះ​ ​ផ្ទៃដី​ចៀរ​ជ័រកៅស៊ូ​ ​មាន​ចំនួន​ជាង​ ​២០ម៉ឺន​ហិ​ក​តា​ ​។​ ​កម្ពុជា​ ​រំពឹង​ថា​ ​ផ្ទៃដី​ដាំដុះ​ ​នឹង​កើន​ដល់​ ​៥០ម៉ឺន​ហិ​ក​តា​ ​ដែល​ភាគច្រើន​ផ្ទៃដី​ដាំ​កៅស៊ូ​ ​មាននៅ​ខេត្ត​កំពង់ចាម​ ​ត្បូងឃ្មុំ​ ​ក្រចេះ​ ​រតនគិរី​ ​មណ្ឌលគិរី​ ​ស្ទឹងត្រែង​ ​និង​ព្រះវិហារ​ ​។​
​ជាមួយគ្នា​នេះ​ ​លោក​ ​សុខ​ ​សុ​ភ័ក្​រ​ ​ថ្លែង​ទៀត​ថា​ ​ភាគី​កម្ពុជា​-​ឡាវ​-​វៀតណាម​ ​ក៏​នឹង​មាន​ផែនការ​ប្រែក្លាយ​ប្រទេស​ទាំង​បី​ ​ទៅជា​តំបន់​គោលដៅ​ទេសចរណ៍​តែមួយ​ ​ជាពិសេស​ ​តំបន់ត្រីកោណ​ ​ដែល​នឹង​សិក្សា​លម្អិត​អំពី​បច្ចុប្បន្នភាព​ផែនការ​សកម្មភាព​នានា​ ​ព្រមទាំង​ការ​កសាង​កញ្ចប់​ទេសចរណ៍​ ​ការធានា​សុវត្ថិភាព​ ​ការ​ផ្គត់ផ្គង់​ស្អាត​ ​និង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្នែក​ទន់​ ​និង​រឹង​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​ក្នុង​ប្រទេស​ទំាង​បី​ ​ជា​លក្ខណៈ​កញ្ចប់​។​
​លោក​ ​បន្ថែម​ថា​ ​ការរៀបចំ​ផែនការ​នេះ​ ​នឹង​ឆ្លើយតបទៅនឹង​ស្ថានភាព​ត្រូវការ​របស់​ភ្ញៀវ​ទេសចរ​ ​ជាពិសេស​ ​និន្នាការ​កើនឡើង​នៃ​ទេសចរ​តំបន់​អាស៊ី​ ​ដូចជា​ ​ភ្ញៀវ​ទេសចរ​ចិន​ ​ភ្ញៀវ​ទេសចរ​ជប៉ុន​ ​និង​ទេសចរ​កូរ៉េ​ ​។​


​សូមជម្រាប​ថា​ ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ​ឡាវ​ ​វៀតណាម​ ​ជា​តំបន់​ដែល​ព្រំដែន​ជាប់គ្នា​ ​នៃ​ខេត្ត​ចំនួន១៣​ ​រួមមាន​ ​ខេត្ត​ចំនួន​ ​៤របស់​កម្ពុជា​ ​គឺ​ខេត្ត​ស្ទឹងត្រែង​ ​រតនគីរី​ ​មណ្ឌលគីរី​ ​និង​ខេត្តក្រចេះ​ ​ចំណែក​ខេត្ត​ចំនួន​ ​៤របស់​ឡាវ​ ​គឺ​ខេត្ត​អា​តា​ពើ​ ​សា​ឡា​វ៉ាន់​ ​សេកុង​ ​និង​ខេត្ត​ចម្ប៉ា​សាក់​ ​និង​ ​ប្រទេស​វៀតណាម​ ​មាន៥ខេត្ត​ ​គឺ​ ​ខេត្ត​គុន​ទុម​ ​យ៉ា​ឡាយ​ ​ដាក់​ឡាក់​ ​ដាក់​ណុង​ ​និង​ប៊ី​ញ​ហ្វឺ​ក​ ​៕​


​អត្ថបទ​៖​ ​សៀម​ ​ប៊ុ​ន​ធី​

    Loading...

    ពេញនិយម