អ្នកវិភាគ៖ សហរដ្ឋអាមេរិក ភ័យខ្លាចចិន ដែលកំពុងនាំមុខក្នុងវិស័យបច្ចេកវិទ្យាទូរគមនាគមន៍
ហុងកុង៖ អ្នកវិភាគមួយរូប បានលើកឡើងថា យុទ្ធនាការដាក់សម្ពាធលើក្រុមហ៊ុន Hauwei ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺដោយសារតែ ចិន ហាក់បានកំពុងតែនាំមុខ ក្នុងវិស័យបច្ចេកវិទ្យា ទូរគមនាគមន៍នៅលើពិភពលោក ។
តាមរយៈសារព័ត៌មានរុស្សី Sputnik លោក Andrew Leung អ្នកជំនាញផ្នែកយុទ្ធសាស្រ្តផែនការម្នាក់ បាននិយាយ ថា សហរដ្ឋអាមេរិកទំនងជាទើបបានភ្ញាក់ដឹងខ្លួន ពីការអភិវឌ្ឍន៍រីកចម្រើននៃ វិស័យបច្ចេកវិទ្យារបស់ចិន ។
លោក Andrew បានលើកឡើងថា Huawei គឺជាមុខមាត់ និងជាមោទនភាពនៃវឌ្ឍនភាពផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន ដែលក្នុងរយៈពេលប្រមាណជា ២ទសវត្សរ៍ចុងក្រោយនេះ ក្រុមហ៊ុន Huawei បានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីអាចទទួលបានទំនុកចិត្តខ្ពស់ពីបណ្តាអតិថិជន នៅជុំវិញពិភពលោក ។ បច្ចុប្បន្ន Huawei បានជ្រៀតចូលក្នុងទីផ្សារបច្ចេកវិទ្យាទំនើបៗ នៅតាមប្រទេសដល់ទៅចំនួន ១៦០ ដែលនេះ គឺជាជោគជ័យដ៏អស្ចារ្យមួយ ។
លោក Andrew បានបន្ថែមថា បើនិយាយពីបណ្តាញ 5G វិញ គឺ Huawei កំពុងតែដើរនាំមុខគេនៅលើពិភពលោក សូម្បីសហរដ្ឋអាមេរិក ក៏នៅពីក្រោយដែរ ។ រីឯដៃគូប្រកួតដែលអាចនិយាយបានថា នៅកៀកនឹង Huawei បំផុតនោះ គឺមានតែ Ericsson និង Nokia ដែលជាក្រុមហ៊ុនអឺរ៉ុបប៉ុណ្ណោះ ។ ប៉ុន្តែក្រុមហ៊ុនទាំងនោះ ក៏ត្រូវ Huawei វ៉ាដាច់ឆ្ងាយខ្លាំងណាស់ បើគិតអំពីភាពទំនើបជឿនលឿននៃផ្នែកបច្ចេកវិទ្យា និងការបញ្ចេញនូវប្រព័ន្ធរចនាសម្ព័ន្ធទូរគមនាគមន៍។
លោក Andrew យល់ឃើញថា សហរដ្ឋអាមេរិក ហាក់បានភ្ញាក់ខ្លួនថា ចិនកំពុងតែបោះពួយទៅមុខមុនខ្លួន នៅក្នុងវិស័យនេះ ហើយវា គឺជាការគំរាមកំហែងមួយដល់ឥទ្ធិពលរបស់អាមេរិក ។ ដូចនេះ សហរដ្ឋអាមេរិក កំពុងតែប្រឹងប្រែងកៀបគ្រប់ច្រកល្ហកតែម្តងលើប្រទេសចិន ដើម្បីទប់ទល់សន្ទុះរីកចំរើនរបស់ចិន លើគ្រប់វិស័យតែម្តង ជាពិសេសបច្ចេកវិទ្យា ។
កាលពីពេលថ្មីៗនេះ លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុន ហួវៃ បានអត្ថាធិប្បាយថា ការចាប់ខ្លួនកូនស្រីរបស់លោក គឺលោកស្រី Meng Wanzhou ដែលជាប្រធានប្រតិបត្តិហិរញ្ញវត្ថុ គឺ ចេតនានយោបាយសុទ្ធសាធ ។
សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រឆាំងលោកស្រី Meng Wanzhou ពាក់ព័ន្ធករណីលាងលុយ កខ្វក់ ការគៃបន្លំតាមធនាគារ និងការលួចការសម្ងាត់ពាណិជ្ជកម្ម ខណៈដែលក្រុមហ៊ុន ហួវៃ បានច្រានចោលរាល់ការចោទប្រកាន់ និង អះអាងថា ខ្លួនមិនបានធ្វើខុសនោះទេ ។
លោក Ren បានផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយទៅកាន់ លោកស្រី Karishma Vaswani នៃទីភ្នាក់ងារ BBC ថា “ សហរដ្ឋអាមេរិក គ្មានផ្លូវនឹងបំផ្លាញយើងបានទេ ។ ពិភពលោក មិនអាចបោះបង់ចោលយើងបានទេ ដោយសារតែយើងមានការអភិវឌ្ឍន៍បច្ចេកវិទ្យានាំមុខ ។ បើទោះបីជាគេ បានបញ្ចុះបញ្ចូលប្រទេសមួយចំនួន កុំអោយប្រើប្រាស់ផលិតផលយើងជាបណ្តោះ អាសន្នក៏ដោយ ក៏យើងនៅតែអាចដោះស្រាយបញ្ហាបាន” ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍