Connect with us

សិស្ស​ថ្នាក់​ទី១២​ ​លែង​បារម្ភ​រឿង​ប្រលង​អត់​ជាប់​ទៀតហើយ​ឥលូវ​នេះ​មាន​.​.​.​

ភ្នំពេញ​៖​ ​ការសិក្សា​នៅក្នុង​កំរិត​វិទ្យាល័យ​មានមុខ​វិជ្ជា​ជាច្រើន​ដើម្បី​តម្រូវ​ឱ្យ​សិស្សានុសិស្ស​ទាំងអស់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ ​និង​ ​ត្រូវ​ចំណាយពេល​វេលា​បន្ទាប់ពី​ចប់​ម៉ោង​សិក្សា​សាលា​រដ្ឋ​ ​ដើម្បី​សិក្សា​ក្រៅ​ម៉ោង​បន្ថែម​ទៀត​។​ ​
​ជាពិសេស​សិស្ស​នៅ​ថ្នាក់​ទី១២​ ​ដែល​កំពុង​ត្រៀម​ប្រលង​តែងតែ​ខិតខំ​រៀន​ក្រៅ​ម៉ោង​ ​និង​បង្កើត​ក្លិប​សិក្សា​ដោយខ្លួនឯង​ប៉ុន្តែ​ទោះជាយ៉ាងណា​ក្តី​សិស្ស​ជាច្រើន​មិន​អាច​ទទួល​បាន​ជោគជ័យ​នៅ​ថ្ងៃ​ប្រលង​ឡើយ​។​ ​ឥឡូវនេះ​សិស្សានុសិស្ស​ដែល​កំពុងតែ​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ​ ​ឬ​ ​វិទ្យាល័យ​ទាំងអស់​លែង​មានផល​លំបាក​ទៀតហើយ​ដោយ​កម្មវិធី​ទូរស័ព្ទ​ដ៏​ទំនើប​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ ​«​Tesdopi​ ​តេ​ស្ត១២​»​ ​ដែល​ជា​កម្មវិធី​ ​ក្រុម​របស់​កញ្ញា​ ​ស្រ៊ុ​ន​ ​សុវណ្ណ​ដែល​មានឈ្មោះ​ថា​ ​Edemy​។​ ​

កម្មវិធី​ទូរស័ព្ទ​ដៃ​ថ្មី​មួយ​នេះ​ផ្តល់​ជំនួយ​ក្នុង​ការសិក្សា​ក្រៅ​ម៉ោង​ដល់​សិស្ស​ ​ចាប់ពី​ថ្នាក់​ទី៧ដល់១២​ ​ដែល​ក្នុង​នោះ​មានមុខ​វិជ្ជា​ចំនួន៤នោះ​៖​ ​គណិតវិទ្យា​ ​រូបវិទ្យា​ ​គីមីវិទ្យា​ ​និង​ ​វិញ្ញា​សារ​ត្រៀម​ប្រលង​ឆមាស​ផង​ដែរ​។​ ​កញ្ញា​សុវណ្ណ​បាន​ផ្តល់​បទសម្ភាសន៍​ថា​៖​ ​«​កម្មវិធី​នេះ​ដែរ​គឺ​មាន​ចំនួន៣០០០សំនួរ​ដើម្បី​ឱ្យ​ ​អ្នកប្រើ​ប្រាស់​ធ្វើតេស្ត​សាកល្បង​ពី​សមត្ថភាព​របស់​ពួកគាត់​ដើម្បី​ដឹងពី​ចំនុច​ខ្វះខាត​ណាមួយ​ដែល​ពួកគាត់​ត្រូវ​ពង្រឹង​បន្ថែម​។​ ​កម្មវិធី​នេះ​ដែរ​មាន​កំរិត​ចាប់ពី​ថ្នាក់​មូលដ្ឋាន​ឡើង​ទៅ​។​ ​ហើយ​អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​សិស្ស​អាច​មើល​វីដេអូ​តេ​ស្ត​របស់​ខ្លួន​បាន​ក្រោយពេល​ធ្វើលំ​ហាត់​ទៀតផង​។​ ​

មកដល់ពេលនេះ​កម្មវិធី​តេ​ស្ត១២​ ​មាន​អត្រា​អ្ន​ក​ដោ​ន​លោត​ចំនួន៤៥០០នាក់​ដោយ​បាន​បង្កើត​ឡើង​បាន​រយ:ពេល៧ខែ​ប៉ុណ្ណោះ​ ​ដោយ​ការ​កើនឡើង​នៃ​អត្រា​អ្ន​ក​ដោ​ន​លោត​មាន​កំរិត៣០ភាគរយ​ក្នុង១ខែ​។​ ​មូលហេតុ​ដែល​ជំរុញ​អោយ​កញ្ញា​ស្រ៊ុ​ន​ ​សុវណ្ណ​បង្កើត​កម្ម​វី​ធី​នេះ​ឡើង​ដោយសារតែ​កញ្ញា​ធ្លាប់​ជួប​បទពិសោធន៍​នៅក្នុង​ ​កម្មវិធី​សិក្ខាសាលា​មួយ​ដែល​និយាយ​ពី​ការសិក្សា​ហើយ​គាត់​ផ្ទាល់​បាន​ជួបប្រទះ​ជាមួយ​នឹង​ប្អូន​ៗ​សិស្សានុសិស្ស​ដែល​មិនបាន​ទទួលជោគជ័យ​ក្នុង​ការ​ប្រលង​បាក់ឌុប​ ​ទោះបីជា​ពួកគាត់​ទាំងនោះ​បាន​ចំណាយពេល​វេលា១៤ម៉ោង​ដើម្បី​ពង្រឹង​សមត្ថភាព​បន្ថែម​ក្នុង​ការសិក្សា​នៅ​សាលា​បូករួម​និង​ការសិក្សា​ក្រៅ​ម៉ោង​។

​មូលហេតុ​បែបនេះ​ហើយ​ទើប​កញ្ញា​ ​និង​ក្រុមការងារ​សម្រេចចិត្ត​ស្រាវជ្រាវ​ ​និង​ ​បង្កើត​កម្មវិធី​ ​តេ​ស្ត១២​ ​នេះ​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ប្អូន​ៗ​ដើម្បី​តេ​ស្ត​ពី​សមត្ថភាព​ខ្លួនឯង​។​ ​នៅ​ថ្ងៃ​អនាគត​កញ្ញា​មាន​គម្រោង​នឹង​បន្ថែម២មុខវិជ្ជា​ ​ទៀត​ដូចជា​ផែនដីវិទ្យា​ ​និង​ ​ជីវ:វិទ្យា​ ​ដោយ​ក្នុង​មួយថ្ងៃ​អ្នកប្រើ​ប្រាស់​គ្រាន់តែ​ចំណាយពេល​ត្រឹមតែ៦​ ​ទៅ​ ​១០នាទី​ប៉ុណ្ណោះ​ដើម្បី​រលឹក​មេរៀន​និង​អនុវត្ត​លំហាត់​មួយចំនួន​រួច​ជាការស្រេច​៕​

 

​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម