Connect with us

ព្រាប សុវត្ថិ ឆ្លើយតបនឹងសំណួររាប់ម៉ឺនជុំវិញ ការបោះបង់ការងារសិល្បៈ !!

ទស្សនិកជនរាប់ម៉ឺននាក់ ដែលធ្លាប់តែស្តាប់ និងជាអ្នកគាំទ្រកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចោទជាសំណួរធ្ងន់ៗថា តើលោកព្រាប សុវត្ថិ តារាគ្រងតំណែងកំពូលតារាចម្រៀងជាង២០ឆ្នាំ នឹងបញ្ចប់អាជីពចម្រៀងរបស់ខ្លួនឬយ៉ាងណា? តើហេតុអ្វីលោកងាកមករកស៊ីពុះដីឡូតិ៍លក់?

មួយរយៈចុងក្រោយនេះ លោក ព្រាប សុវត្ថិ បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិស័យអចលនទ្រព្យកម្ពុជា តាមរយៈការពុះដីឡូតិ៍ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលមួយកម្រិតទៀតនោះ គឺនៅពេលលោកបានប្រកាសបោះទុនរួមគ្នាជាមួយនឹងម្ចាស់បុរីលោក ឡេង ណាវ៉ាត់ត្រា ក្នុងតម្លៃជាង៥លានដុល្លារ។
ការងាកខ្លួនមករកស៊ីក្នុងវិស័យអចលនទ្រព្យយ៉ាងជោគជាំនៅពេលនេះ ធ្វើឲ្យទស្សនិកជនងឿងឆ្ងល់ថា តើដល់ពេលដែលលោក ព្រាប សុវត្ថិ ត្រូវបោះបង់ ឬដើរចេញពីវិស័យសិល្បៈចម្រៀងហើយ? តើអាយុក្បែរ៥០ឆ្នាំរបស់តារារូបនេះ ដល់ពេលទស្សនិកជនលែងគាំទ្រឬយ៉ាងណា?

ជុំវិញសំណួររបស់មហាជនយ៉ាងច្រើនលើសលប់នេះ លោក ព្រាប សុវត្ថិ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងពិធីចាប់ដៃគូជាមួយក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត់ត្រា ថា វិស័យសិល្បៈបានផ្តល់អ្វីគ្រប់យ៉ាងឲ្យលោកនៅថ្ងៃនេះ គ្មានហេតុផលណាដែលលោកត្រូវដើរចេញឡើយ ហើយការរកស៊ីលើវិស័យអចលនទ្រព្យជាការងារថ្មី និងជាឱកាសថ្មីមួយបន្ថែមទៀត ក្រោយពេលលោកមានធនធានល្មមអាចរកស៊ីបាន។

កំពូលតារាចម្រៀងរូបនេះបានបញ្ជាក់ថា លោកមានពេលគ្រប់គ្រាន់ក្នុងការបែងចែកពេលវេលាទាំងលើវិសយអចលនទ្រព្យ និងការងារសិល្បៈ។ ជាមួយនឹងការចាប់ផ្តើមរកស៊ីអចលនទ្រព្យក្នុងរយៈពេលដ៏ខ្លីនេះ លោក ព្រាប សុវត្ថិ បានបញ្ជាក់យ៉ាងខ្លីថា កំពុងទទួលបានជោគជ័យហួសពីការរំពឹងទុក៕

Source : CNC TV

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com