សម្តេចក្រឡាហោម បញ្ជាអោយចាប់ខ្លួនអ្នកផលិត ដើម្បីឈានទៅលុបបំបាត់ផលិតផលក្លែងក្លាយ
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាអោយមានការចាប់ខ្លួនម្ចាស់ដែលជាអ្នកផលិត ផលិតផលក្លែងក្លាយ មិនមែនចាប់តែផលិតផលក្លែងក្លាយនោះទេ ។
ការដាក់ចេញបទបញ្ជានេះ បានធ្វើឡើង ខណៈដែលសម្តេចក្រឡាហោម បានចូលរួមក្នុងពិធីដុតកម្ទេចចោល នូវផលិតផលក្លែងក្លាយ ជាង៧០តោន នៅទីលាន តាមបណ្ដាយមហាវិថី សម្ដេច តេជោ ៦០ម៉ែត្រ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ។
សម្តេច ស ខេង បានលើកឡើងថា បើនៅតែបន្តបណ្តែតបណ្តោយ ឲ្យអ្នកដែលផលិត ផលិតផលក្លែងក្លាយទៀត ប្រាកដជា ផលិតផលទាំងនោះ នៅតែមាន ហើយនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋ នៅទូទាំងប្រទេស ។
សម្តេច បានបន្តថា បើគ្រាន់តែចាប់បាន ផលិតផលក្លែងក្លាយបែបនេះ តើពេលណាទៅបានអស់ផលិតផលក្លែងក្លាយ ហើយបើមិនព្រមចាប់ម្ចាស់អ្នកផលិតនោះទេ នោះ សម្តេច នឹងមិនមកចូលរួមក្នុងពិធីដុតកម្ទេចចោលទៀតនោះទេ ។ សម្តេច ក៏បានឲ្យសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នា បង្រ្កាបរាល់ផលិតផលក្លែងក្លាយ ដោយត្រូវសហការគ្នា ដែលមិនអាចធ្វើតែម្នាក់ឯងបានទេ ។
សូមបញ្ជាក់ថា គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) បានរៀបចំពិធីកម្ទេចចោលផលិតផលក្លែងក្លាយខុសច្បាប់ ដែលបង្ក្រាប និងរឹបអូស ពីជនល្មើសដែលចរាចរ ស្តុកទុក ផលិត និងចែកចាយនាពេលកន្លងមក ដែលរួមមាន ថ្នាំពេទ្យក្លែងក្លាយចំនួន ១០៦មុខ ស្មើនឹង ៤០០គីឡូក្រាម, ទឹកសុទ្ធម៉ាក Evain, Saint amand, Montcalm ចំនួន ៥.៥២០កេស ស្មើនឹង ៦២.៦៤០គីឡូក្រាម និងផលិតផល ជីកសិកម្ម ចំនួន៧.៨៥០គីឡូក្រាម ចំនួន៧០តោន ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍