តើតារាខ្មែរល្បីៗណាខ្លះដែលគាំទ្រ និងមិនគាំទ្រចំពោះទោសប្រហារជីវិត?
ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញនេះ ទោសប្រហារជីវិត បានក្លាយជាប្រធានបទដ៏ក្តៅគគុក នៅលើបណ្តាញទំនាក់ទំនងសង្គម ។ ការបញ្ចេញមតិនោះ បានកើតឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងក្នុងការធ្វើប្រជាមតិ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឲ្យមានការកាត់ទោសប្រហារជីវិត ចំពោះករណី តារំលោភចៅ ឬ ឪពុករំលោភ កូនជាដើម ។
ថ្លែងប្រាប់ MyTV Plus ពិធីការីនីដ៏ល្បីល្បាញប្រចាំ CBS កញ្ញា ជីជី និង កញ្ញា បេប៊ី បង្ហាញការគាំទ្រ ប្រសិនជាមានការវិសោធនកម្មច្បាប់មួយនេះ ដោយកញ្ញា បានលើកឡើញថា ពួកគាត់បានឃើញ ករណីរំលោភសម្លាប់ជាច្រើន កាលពីពេលថ្មីៗនេះ ហើយប្រសិនបើមានច្បាប់នេះមែន វានឹងរឹតបន្តឹង ហើយធ្វើឲ្យជនល្មើស ខ្លាចចំពោះច្បាប់ថ្មីមួយនេះ ។
សម្រាប់ Cambodia’s Queen of Punk កញ្ញា Vartey Ganiva ក៏គាំទ្រ ប្រសិនជាមានការធ្វើវិសោធនកម្មច្បាប់មួយនេះផងដែរ ។ តារាចម្រៀង ដែលច្រៀងបទបែបអប់រំ បានលើកឡើងថា ច្បាប់នេះ អាចធ្វើអោយអ្នកប្រព្រឹត្តទទួលទោសដែលខ្លួនបានធ្វើយ៉ាងស័ក្តិសម និងព្រមានទៅដល់អ្នកក្រោយ កុំឲ្យប្រព្រឹត្តអំពើបែបនេះម្តងហើយម្តងទៀត ។
ដោយឡែកសម្រាប់ កញ្ញា ចាន់ គង្ការ ជ័យលាភីរបស់កម្មវិធី Cambodia’s Next Top Model របស់ស្ថានីយទូរទស្សន៍ MyTV បានបង្ហាញការមិនគាំទ្រ ប្រសិនជាមានការធ្វើវិសោធនកម្មច្បាប់អោយមានទោសប្រហារជីវិតនេះ នោះទេ ។ មូលហេតុដែល មិនគាំទ្រ ដោយសារតែ គង្ការ យល់ថា ការកាត់ទោសប្រហារជីវិត វាមានភាពងាយស្រួលពេក ដោយកញ្ញា សំណូមពរឲ្យជំនួសវិញដោយការកាត់ទោសដាក់គុកមួយជីវិត ។ គង្ការ បានបន្តទៀតថា នៅពេលកាត់ទោសដោយដាក់គុកមួយជីវិត ពួកគេ នឹងរងការឈឺចាប់ជាង ដោយសារតែពួកគេបាត់បង់សិទ្ធិសេរីភាពរបស់គេអស់មួយជីវិត។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសជាថ្មីឡើងវិញថា កម្ពុជា មិនចាំបាច់ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឱ្យមានច្បាប់ប្រហារជីវិតនោះទេ ដោយសារតែពេលនេះ កម្ពុជាមានច្បាប់ដែលដាក់ពន្ធនាគារអស់មួយជីវិតសម្រាប់ឧក្រិដ្ឋជននោះ គឺគ្រប់គ្រាន់ហើយ៕
កញ្ញា ជីជី
កញ្ញា បេប៊ី
កញ្ញា Vartey Ganiva
កញ្ញា ចាន់ គង្ការ
អត្ថបទ៖ ណារ៉ូត

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍