មូលនិធិអណ្ដូងទឹកស្អាត កំពុងជម្រុញការជីកអណ្តូងជូនពលរដ្ឋ ខណៈអណ្តូងប្រមាណ ៧០០ បានជីករួចរាល់ហើយ
បន្ទាយមានជ័យ ៖ អណ្តូងទឹកស្អាត សរុបចំនួន ៧០០អណ្តូង ត្រូវបានជីកសម្រាប់ប្រជាពលរដ្ឋ យកទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នៅតំបន់ដាច់ស្រយាលនានា ទូទាំងប្រទេស ។
អណ្តូងទឹកស្អាតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់មាតាបិតាសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដែលបានជីកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងនោះ បានធ្វើការប្រគល់ជាផ្លូវការចំនួន ជាង៥០០អណ្ដូងរួចហើយ ។ ក្រុមការងារ នៃមូលនិធិអណ្ដូងទឹកស្អាតនេះ ក៏នឹងបន្តសាងសង់អណ្តូងជូនប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលមួយចំនួនទៀតផងដែរ ។
ដោយឡែក នៅចុងសប្តាហ៍កន្លងទៅនេះ គ្រួសារយោធិនពិការ នៅក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ស្ថិតនៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ក៏ទទួលបានអណ្តូងទឹកចំនួន១០ និងប្រជាពលរដ្ឋនៅ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ទទួលបានអណ្តូងទឹកចំនួន២ ពីលោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសនៅរដូវប្រាំង ដែលកំពុងខ្វះខាតទឹកនេះ ។
ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតដល់ប្រជាពលរដ្ឋ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត បានអោយដឹងថា ដោយមើលឃើញតំបន់នេះ មានការខ្វះខាត់ទឹកស្អាតប្រើប្រាស់ ពិសេសនៅរដូវប្រាំង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត បានចាត់អោយក្រុមការងារ ជីកអណ្តូងជូនលោកយាយ លោកតា និងគ្រួសារយោធិនពិការនៅទីនេះ បានទឹកប្រើប្រាស់តាមតម្រូវការ ។
លោកស្រី បានអោយដឹងថា អ្វីដែលពិសេសនៅក្នុងឃុំស្វាយចេក ស្រុកស្វាយចេកនេះ គឺភាគច្រើន ជាអតីតយោធិន ដែលបានតស៊ូការពារទឹកដីនៅតំបន់នេះ កាលពីសម័យសង្រ្គាម ។ ហេតុដូច្នេះហើយ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិត តែងតែគិតគូពីសុខទុក្ខ និងជីវភាពរបស់យោធិនពិការនៅទីនេះជានិច្ច ដោយមិនទុកនរណាម្នាក់ចោលនោះទេ ។
សូមជម្រាបថា ក្នុងឱកាសនោះដែរ លោកស្រីប្រធានមូលនីធិ ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ(TYDA) មកពិនិត្យពិគ្រោះ និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃផងដែរ។ រីឯអ្នកជម្ងឺដែលមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនមកភ្នំពេញដើម្បីព្យាបាល ដែលរាល់ការចំណាយទាំងអស់ គឺស្ថិតក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋិបណ្ឌិតផ្ទាល់៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍