Connect with us

ការពិត​ដ៏​ភ្ញាក់ផ្អើល​ទាំង​ ​៥​ ​ដែល​មនុស្ស​ភាគតិច​ណាស់​ធ្លាប់​បានដឹង​!​

ខាងក្រោម​នេះ​គឺជា​ការពិត​ដ៏​ភ្ញាក់ផ្អើល​ទាំង៥​ ​អំពី​ភពផែន​ដី​ ​ដែល​មនុស្ស​ភាគតិច​ណាស់​ធ្លាប់​បានដឹង​៖​

​១​.​ ​ភ្នំ​ ​Everest​ ​មិនមែន​ជា​ភ្នំ​ខ្ពស់​បំផុត​លើ​ពិភពលោក​ឡើយ​៖​ ​ភ្នំ​ ​Mauna​ ​Kea​ ​ស្ថិតនៅ​រដ្ឋ​ ​Hawaii​ ​សហរដ្ឋអាមេរិក​ ​មាន​កម្ពស់​ ​ដល់ទៅ​ ​១០​ ​២០៣​ ​ម៉ែត្រ​។​ ​តែ​ផ្នែក​ជាច្រើន​របស់​វា​កប់​ក្នុងទឹក​សមុទ្រ​ ​ធ្វើ​ឱ្យ​វា​មាន​កម្ពស់​តែ​ ​៤២០៥ម៉ែត្រ​ ​លើ​កម្រិត​នីវ៉ូទឹក​សមុទ្រ​។​ ​រីឯ​ ​Everestវិញ​មាន​កម្ពស់​ត្រឹមតែ​ ​៨​ ​៨៤៨ម៉ែត្រ​ប៉ុណ្ណោះ​ ​។​ ​ហេតុនេះ​ ​បើ​គេ​គិត​ពី​កម្ពស់​លើ​នីវ៉ូទឹក​សមុទ្រ​ ​ភ្នំ​ ​Everest​ ​ខ្ពស់​ជាង​ ​តែបើ​គេ​រាប់​គិត​ពី​បាត​ដល់​កំពូល​ ​ភ្នំ​ ​Mauna​ ​Kea​ ​ខ្ពស់​ជាង​វិញ​។​



​២​.​ ​ទឹកសាប​មានតែ​ ​៣ភាគរយ​ប៉ុណ្ណោះ​ ​នៃ​ទឹក​ទាំងអស់​នៅ​លើ​ផែនដី​៖​ ​មហាសមុទ្រ​ ​និង​សមុទ្រ​នៅ​លើ​លោក​មាន​ទំហំ​ដល់ទៅ​ ​៩៧ភាគរយ​នៃ​ទឹក​នៅ​លើ​ផែនដី​ ​ប៉ុន្តែ​ទឹកសមុទ្រ​ដែល​មាន​ជាតិ​ប្រៃ​ទាំងនោះ​មិន​អាច​ប្រើ​សម្រាប់​ផឹក​ ​និង​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​បាន​ឡើយ​។​ ​ចំពោះ​ទឹកសាប​វិញ​ ​មានតែ​ ​៣​%​ប៉ុណ្ណោះ​ ​ហើយ​ក្នុងចំណោម​ទឹកសាប​ទាំងអស់​ ​៧០​%​ផ្ទុក​នៅក្នុង​ផែន​ទឹកកក​ ​និង​ ​២០​%​ ​នៅ​បឹង​ ​Lake​ ​Baikal​ ​ប្រទេស​រុស្ស៊ី​។


​៣​.​ ​កន្លែង​ស្ងួត​បំផុត​នៅ​លើ​ផែនដី​មិនមែន​នៅ​វាលខ្សាច់​ទេ​ ​តែ​នៅ​អង់​តាក​ទិ​ក​៖​ ជាទូទៅ​ ​គេ​ជឿ​ថា​ ​កន្លែង​ស្ងួត​បំផុត​នៅ​លើ​ផែនដី​ ​គឺ​ស្ថិតនៅ​វាលខ្សាច់​ ​Atacama​ ​Desert​ ​ក្នុង​ប្រទេស​ឈីលី​ ​ដែល​ខ្សត់​ទឹកភ្លៀង​រាប់ពាន់​ឆ្នាំ​មក​ហើយ​។​ ​ក៏ប៉ុន្តែ​ ​តាមពិត​គឺ​ជ្រលង​ ​McMurdo​ ​Dry​ ​Valleys​ ​នៅ​អង់​តាក​ទិ​ក​ទៅវិញ​ទេ​ដែល​ស្ងួត​បំផុត​ដោយ​ ​គ្មាន​ភ្លៀង​ធ្លាក់​រយៈពេល​ជិត​ ​២លាន​ឆ្នាំ​មក​ហើយ​។​ ​ចំណែក​ខ្យល់​នៅ​ទីនោះ​វិញ​ ​អាច​មាន​ល្បឿន​រហូតដល់​ទៅ​ ​៣២០គីឡូម៉ែត្រ​ឯណោះ​ក្នុង​មួយ​ម៉ោង​។​


​​៤​.​ ​ក្នុងរយៈពេល​ប្រហែល២៥០លាន​ឆ្នាំ​ទៀត​ ​ទ្វីប​ទាំងអស់​នឹង​ខិត​ជាប់គ្នា​វិញ​៖​ ​ដូចដែល​យើង​បានដឹង​ថា​ ​មហាទ្វីប​ ​Pangea​ ​ដែល​មាន​តាំងពី​ ​៣៣៥​ ​ទៅ​ ​១៧៥​ ​លាន​ឆ្នាំមុន​ ​បាន​ដាច់​ចេញ​ជា​ទ្វីប​ ​២​ ​គឺ​ ​Laurasia​ ​និង​ ​Gondwana​។​ ​ក្រោយមក​ ​ទ្វីប​ទាំង២នេះ​ ​បាន​ដាច់​ចេញ​បន្ត​ ​និង​បង្កើត​ជា​ទ្វីប​ចំនួន​ ​៧​ ​ទៀត​។​ ប៉ុន្តែ​អ្នក​វិទ្យា​សា​ស្ត្រប៉ាន​ស្មានថា​ ​ទ្វីប​ទាំងនោះ​នឹង​ខិតចូល​គ្នា​ម្ដងទៀត​ ​ក្នុងរយៈពេល​ពី​ ​២៥០​ ​ទៅ​ ​៣០០លាន​ឆ្នាំ​ទៀត​ ​ហើយនឹង​ក្លាយជា​មហាទ្វីប​តែមួយ​វិញ​។​

៥​.​ ​ប្រាសាទ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក​ ​មាន​អាយុកាល​ប្រហែល​ដល់ទៅ​ ​១២​ ​០០០ឆ្នាំ​ឯណោះ​៖​ Göbekli​ ​Tepe​ ​គឺជា​ប្រាសាទ​ចំណាស់​បំផុត​នៅ​លើ​ពិភពលោក​ ​ហើយ​វា​ស្ថិតនៅ​ភាគ​ខាងត្បូង​ប្រទេស​តួ​កគី​។​ ​ស្លាកស្នាម​របស់​វា​ក្លាយជា​ភស្តុតាង​សំខាន់ណាស់​ក្នុង​ការសិក្សា​ពី​ប្រវត្តិ​ផែនដី​ ​និង​មនុស្សជាតិ​៕​

​ប្រភព​៖​ ​brightside​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម