ឆ្នាំនេះមិនដូចឆ្នាំទៅ! សុទ្ធសឹងតែតារាថ្មីៗ និងជើងចាស់ចូលរួមក្នុងកម្មវិធីសម្រាប់បុណ្យចូលឆ្នាំប្រពៃណីខ្មែរ
ភ្នំពេញ៖ ថ្ងៃនេះ នៅស្ទូឌីយោរបស់ CBS ពោរពេញដោយតារាជើងចាស់ និងតារាថ្មីៗ ដែលរួមមាន ទាំងតារាសម្តែង តារាចម្រៀង ពិធីករ និងពិធីការិនី ជាច្រើនដួង បានចូលរួមក្នុងកម្មវិធីរាំលេងកម្សាន្ត ដើម្បីទទួលអបអរទេវតាឆ្នាំថ្មី ឆ្នាំកុរខាងមុខនេះ។
ទស្សនិកជន នឹងបានទស្សនាការរាំកម្សាន្តរបស់តារាជាច្រើនរូបដែលបានចូលរួម មានដូចជា ៖ អ្នកនាង យុគ ចិន្តា, អ្នកនាង ខៀវ សានសាណា, លោក ញ៉ែម សុគន្ធ, កញ្ញា បាន មុន្នីល័ក្ខ, នាយ ព្រែក, កញ្ញា បេប៊ី, កញ្ញា សុវត្ថិឌី ធីរីកា និងតារាជាច្រើនដួងទៀត។
កញ្ញា បាន មុន្នីល័ក្ខ បានប្រាប់ MyTV Plus ថា «នេះជាឱកាសដ៏ពិសេសសម្រាប់មិត្តសិល្បករ សិល្បការនី ដែលកម្របានជួបជុំគ្នាណាស់ ព្រោះក្នុងមួយឆ្នាំ មានតែម្តងទេ ដែលបានជួបគ្នាដូច្នេះ ពួកយើងពិតជាមានអារម្មណ៍សប្បាយរីករាយក្រៃលែង»។
សម្រាប់តារាជាច្រើនដួងផ្សេងទៀត ក៏បាននិយាយដូចៗគ្នាដែរ ថា គឺពួកគេពិតជារំភើបណាស់ ដែលបានជួបរៀមច្បង និងតារាថ្មីដែលជាសិល្បករ មានកេរិ៍តឈ្មោះ និងមានបទពិសោធន៍ក្នុងជួរសិល្បៈ ។ សម្រាប់គាត់ ដែលជាសិស្សប្អូន នឹងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីឈានដល់កម្រិតកំពូលមួយ ដូចរៀមច្បងផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍