Connect with us

សម្តេច​តេជោ​ ​៖​ ​សាធារណរដ្ឋ​កូរ៉េ​ ​នឹង​ជួយ​សាងសង់​ផ្លូវ​ហាយ​វេ​ ​នៅក្នុង​ខេត្តកោះកុង​

កោះកុង​ ​៖​ ​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​អោយ​ដឹង​ថា​ ​សាធារណរដ្ឋ​កូរ៉េ​ ​នឹង​ជួយ​កសាង​សង​ផ្លូវ​ហាយ​វេ​ ​នៅក្នុង​ខេត្តកោះកុង​ ​ខណៈ​ផ្លូវ​យុទ្ធ​សាស្រ្ត​ ​ផ្សេងទៀត​ ​នឹង​ត្រូវ​សាងសង់​ឡើងជា​បន្តបន្ទាប់​ ​។​ ​
​ការប្រកាស​នេះ​ ​បាន​ធ្វើឡើង​នៅ​ខេត្តកោះកុង​ ​នៅ​ថ្ងៃទី​ ​១៣​ ​ខែមីនា​នេះ​ ​ពោល​គឺ​មុន​មួយថ្ងៃ​ ​នៃ​ការ​មកដល់​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ ​ដែល​នឹង​មក​បំពេញ​ទស្សនៈ​កិច្ច​ផ្លូវរដ្ឋ​ ​រយៈពេល៣ថ្ងៃ​ ​នៅ​កម្ពុជា​ ​។​ ​


​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​ជាង១ម៉ឺន​នាក់​ ​នា​ខេត្តកោះកុង​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​កម្ពុជា​ ​បាន​អះអាង​ថា​ ​កូរ៉េ​ខាងត្បូង​ ​នឹង​ជួយ​កសាង​ផ្លូវ​ហាយ​វេ​ ​នៅ​ខេត្តកោះកុង​ ​ហើយ​ផ្លូវ​យុទ្ធ​សាស្រ្ត​តភ្ជាប់​ពី​ខេត្តកោះកុង​ ​ទៅ​ប៉ៃលិន​ ​បាត់ដំបង​ ​និង​ពោធិ៍សាត់​ ​នឹង​ត្រូវ​សាងសង់​នា​ពេល​ខាងមុខ​ ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ ​ដោយ​មិន​ចាំបាច់​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ ​។​
​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​ថ្ងៃស្អែក​នេះ​ ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​លោក​ ​មូន​ ​ចេ​អ៊ី​ន​ ​និង​ភរិយា​ ​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ហើយ​សម្តេច​ ​ត្រូវ​មានការ​ងារ​ជាច្រើន​ ​ត្រូវ​ធ្វើ​ក្នុងអំឡុងពេល​នៃ​ការ​បំពេញ​ទស្សនកិច្ច​នេះ​ ​។​
​យោង​តាម​សេចក្តី​ប្រកាស​ពី​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​លោក​ ​មូន​ ​ចេ​អ៊ី​ន​ ​កំពុង​បំពេញ​ដំណើរ​ទស្សនកិច្ច​មកកាន់​បណ្តា​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន​បី​ ​គឺ​ ​ប្រទេស​ប្រ៊ុយណេ​ ​ម៉ាឡេស៊ី​ ​និង​កម្ពុជា​ ​ដែល​ជា​ទស្សនកិច្ច​ទៅក្រៅ​ប្រទេស​ ​ជាលើកដំបូង​របស់​លោក​ ​សម្រាប់​ឆ្នាំ២០១៩​ ​ដែល​មាន​ពេល​ ​៧ថ្ងៃ​ ​ចាប់ពី​ថ្ងៃទី១០​-​១៦​ ​ខែមីនា​ ​។​


​លោក​ ​មូន​ ​ចេ​អ៊ី​ន​ ​បាន​ផ្តើម​ទស្សនកិច្ច​នៅ​ប្រទេស​ប្រ៊ុយណេ​ ​ពី​ថ្ងៃទី១០ដល់ទី១២​ ​ខែមីនា​ ​ហើយ​ថ្ងៃនេះ​ ​លោក​ ​បាន​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ​៣ថ្ងៃ​ ​ផង​ដែរ​ ​។​ ​
​នៅ​ថ្ងៃស្អែក​ ​លោក​ប្រធានាធិបតី​ ​មូន​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ​ពី​ថ្ងៃទី១៤​-​១៦​ ​ខែមីនា​ ​ដែល​លោក​ ​គ្រោង​ចូល​ក្រាបបង្គំគាល់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​និង​ ​ជួបពិភាក្សា​ការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​ដើម្បី​ផ្លាស់​ប្តូរ​យោបល់​ថា​ ​តើ​ត្រូវ​ធ្វើ​យ៉ាងដូចម្ដេច​ក្នុង​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ​ដើម្បី​ភាព​រុងរឿង​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​ ​។​

​បើ​តាម​សេចក្តី​ថ្លែងការណ៍​ ​ពី​វិមាន​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ​បាន​បញ្ជាក់​ថា​ ​ប្រទេស​ប្រ៊ុយណេ​ ​ម៉ាឡេស៊ី​ ​និង​កម្ពុជា​ ​គឺជា​ដៃគូ​សហការ​ដ៏​សំខាន់​នៃ​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​ ​(​New​ ​Southern​ ​Policy​)​ ​ដែល​ជាអាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​កំ​ពូល​ៗ​ ​នៃ​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​។​ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ ​មូន​ ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ពង្រឹង​ចំណងមិត្តភាព​ ​និង​ទំនាក់ទំនង​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ ​ក្នុង​ក​ម្រិ​ត​ទេ្វ​ភាគី​ជាមួយនឹង​បណ្ដា​ប្រទេស​ទាំងនេះ​។​
​ដំណើរ​ទស្សនកិច្ច​នេះ​ ​នឹង​ជួយ​ក្នុង​ការបង្កើត​មូលដ្ឋាន​សម្រាប់​សន្តិភាព​ ​និង​ភាព​រុងរឿង​របស់​ប្រជាជន​នៅ​តាម​តំបន់​នី​មួយ​ៗ​ ​ក្នុង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សមាគម​អាស៊ាន​ ​ក្រោម​គោលនយោបាយ​ ​New​ ​Southern​ ​Policy​ ​។​ ​វា​ក៏​ត្រូវ​បាន​គេ​រំពឹង​ផង​ដែរ​ថា​ ​នឹង​ជួយ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​សម្រាប់​ភាព​ជោគជ័យ​ ​នៃ​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ ​សាធារណៈ​រដ្ឋ​កូរ៉េ​ខាងត្បូង​-​អាស៊ាន​ ​ដែល​នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​លើទឹក​ដី​កូរ៉េ​ខាងត្បូង​ ​នៅ​ពាក់កណ្ដាល​ឆ្នាំ២០១៩នេះ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម