ស្ងាត់ៗ កញ្ញា គីម លីហ្សា ក្លាយជា CEO តំណាងឲ្យផលិតផលដ៏ធំរបស់ថៃ ប្រចាំនៅកម្ពុជា
ភ្នំពេញ ៖ មិនសរសើរមិនបាន ក្រោយពេលបាត់មុខមួយរយៈ ស្រាប់តែលេចមុខមកវិញ កញ្ញា គីម លីហ្សា ទទួលបានពានរង្វាន់មួយ ដែលទស្សនិកជនមិនដែលដឹងពីមុនមកសោះ ។ ការបាត់មុខពីសិល្បៈមួយរយៈនេះ ធ្វើឲ្យអ្នកគាំទ្ររបស់គាត់ ចេះតែរង់ចាំមើលថា តើការបាត់មុខពីសិល្បៈទៅណា? ដោយសារមូលហេតុអ្វី? ទើបមិនដែលឃើញគាត់ តាមកញ្ចក់ទូរទស្សន៍ ឬ ក៏បទចម្រៀង MV នោះឡើយ ។
ប៉ុន្តែអ្វីដែលមិនគួរឲ្យជឿនោះ គឺស្រាប់តែពេលនេះ កញ្ញា គីម លីហ្សា បានក្លាយខ្លួនជា CEO តំណាងឲ្យផលិតផលដ៏ធំរបស់ថៃ ប្រចាំនៅកម្ពុជា ពីព្រោះផលិតផលរបស់គាត់ មានការអ្នកគាំទ្រ ជាច្រើនពីអ្នកប្រើប្រាស់ ។
តារាសម្តែងពូកែខាងឈ្នានីស កញ្ញា គីម លីហ្សា ជាតារាសម្តែងដែលមានប្រជាប្រិយភាព ហើយសម្រស់ក៏ស្រស់ស្អាតថែម ប៉ុន្តែមិនដឹងជាមូលហេតុអ្វី បានគាត់ជាលាឈប់ពីសិល្បៈនោះទេ ។ ទោះយ៉ាងណា អ្នកគាំទ្រ បានសម្តែងការកោតសរសើរ និងលាន់មាត់ថា «ចុម ម្តេចក៏បងស្រី បានបាត់មុខទៅណា មកវិញក៏ក្លាយជា CEO អោយផលិផលប្រទេសថៃទៀត ឡូយណាស់ណប់» ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- តារាខ្មែរ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍