អីយ៉ាស់! ស្ងាត់ៗ កញ្ញា សុខ សោម៉ាវត្តី បង្ហាញឈុតក្តៅសាច់ នៅឆ្នេរខ្សាច់ ខេត្តកំពត
ភ្នំពេញ៖ តារាសម្តែង និង ជាពិធីការនីដ៏ល្បី សុខ សោម៉ាវត្តី ប៉ុន្មានឆ្នាំនេះ ចូលចិត្តបង្ហាញមុខគូរស្នេហ៍ជាសាធារណៈ ក្រោយពេលដែលបានបែកបាក់ជាមួយស្វាមីមក ។
សោម៉ាវត្តី ជាតារាសម្តែង និង ជាពិធីការនីមួយ ដែលទស្សនិកជនធ្លាប់ស្គាល់ និងបានឃើញមុខតាមកញ្ចក់ទូរទស្សន៍ជាច្រើន ។ ថ្មីៗនេះ សោម៉ាវត្តី ទើបតែសាងស្នេហ៍ជាមួយបុរសម្នាក់ ដែលមានរាងសង្ហា ធ្វើឱ្យ សោម៉ាវត្តី លង់ស្នេហ៍ទៅលើបុរសរូបនេះ កាន់តែខ្លាំង ។ អ្វីដែលភ្ញាក់ផ្អើលនោះ ស្រាប់តែ កញ្ញា សុខ សោម៉ាវត្តី បានបង្ហោះរូបភាពស៊ិចស៊ីប៉ុន្មានសន្លឹក នៅខេត្តកំពត ជាមួយនឹងបុរសម្នាក់ និងមិត្តភក្តិ បានធ្វើឱ្យទស្សនិកជន បានមើលហើយ ឡើងគ្រុនក្តៅផងដែរ ដោយសារតែភាពស៊ិចស៊ីរបស់គាត់ ថែមទាំងសម្រស់ដ៏ស្រស់សោភា រាងតូចច្រឡឹង ពិតជាគួរឲ្យស្រឡាញ់ ។
ទោះបីជាធ្លាប់មានស្វាមី និង កូនក៏ពិតមែន តែសម្រស់ និង ស្ទីលនៃការតែងខ្លួនរបស់ សុខ សោម៉ាវត្តី នៅតែស្រស់ មិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ ។ តារាសម្តែង និង ពិធីការនីម្នាក់នេះ ក៏កំពុងតែមានប្រជាប្រិយភាពផងដែរ ក្នុងការសម្តែងភាពយន្ត និងជាពិធីការនី ដែលទេពកោសល្យ ទើបធ្វើឱ្យគាត់មានការគាំទ្រពីទស្សនិកជន ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍