គាំទ្រទេ ប្រសិនបើមានការកាត់បន្ថយថ្ងៃឈប់សម្រាកជាតិ ៧ថ្ងៃ ខណៈដែលបច្ចុប្បន្នមានរហូតដល់ ២៨ថ្ងៃ
ភ្នំពេញៈ ព័ត៌មាននៃការស្នើអោយមានការកាត់បន្ថយថ្ងៃឈប់សម្រាកជាតិ បានកំពុងក្លាយជាប្រធានបទសម្រាប់ការពិភាក្សាតាមបណ្តាញសង្គម ខណៈដែលម្ចាស់ក្រុមហ៊ុន សហគ្រាសជាច្រើន សម្តែងការស្វាគមន៍ និងគាំទ្រ រីឯ និយោជិតជាច្រើន ហាក់មិនសូវសប្បាយចិត្ត ។ បើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងចេញអនុក្រឹត្យស្តីពីការកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន ៧ ថ្ងៃ ដែលនឹងត្រូវចេញនៅចុងខែមីនានេះ ។
លោក ចម ប្រសិទ្ធ បានអះអាងថា ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកថ្នាក់ជាតិនេះ គឺដើម្បីបង្កើនផលិតភាព និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ។
គួររំលឹកថា ប្រទេសកម្ពុជា ទើបតែបានបន្ថែម «ទិវាចងចាំ ២០ ឧសភា» កាលពីឆ្នាំមុន ជាថ្ងៃឈប់សម្រាកជាតិ ដែលធ្វើឲ្យថ្ងៃឈប់សម្រាកសរុបរបស់ប្រទេសកម្ពុជា បានកើនឡើងដល់ ២៨ ថ្ងៃ។ ដោយឡែក ប្រទេសជិតខាងរបស់កម្ពុជា រួមមាន ប្រទេសថៃ មានថ្ងៃឈប់សម្រាក ២០ ថ្ងៃក្នុង ១ឆ្នាំ ខណៈ វៀតណាម មាន ១២ ថ្ងៃ និងប្រទេសឡាវ ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។ ដូចនេះ កម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេស មានចំនួនថ្ងៃឈប់សម្រាកជាតិ ច្រើនជាងគេ លើពិភពលោក ហើយផែនការរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយថ្ងៃឈប់សម្រាក រហូតដល់ ៧ ថ្ងៃនេះ កំពុងត្រូវបានស្វាគមន៍ដោយវិស័យឯកជន ។
តាមបណ្តាញសង្គម មានការលើកឡើងពីវិនិយោគិន និងសហគ្រិនជាច្រើនថា ការកាត់បន្ថយថ្ងៃឈប់សម្រាក នឹងជួយដល់ការលើកកម្ពស់ផលិតភាព និងជួយបន្ទាបការចំណាយលើការផលិត ព្រោះថ្ងៃឈប់សម្រាកសាធារណៈកាន់តែច្រើន នឹងបន្ថែមការចំណាយលើការផលិត ដែលជាបញ្ហាប្រឈមសម្រាប់សមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារ ។
ពួកគាត់ បានលើកឡើងថា ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាក គឺជាអ្វីដែលក្រុមវិនិយោគិនចង់បានយូរមកហើយ និងតែងតែស្នើសុំគោលនយោបាយពីរដ្ឋាភិបាល ដើម្បីជួយកាត់បន្ថយការចំណាយលើការផលិត ។ ដោយឡែក សម្រាប់និយោជិតវិញ នៅពេលសួរតើថា គាំទ្រឬទេ? ពួកគាត់ ហាក់រារែកចិត្តក្នុងការឆ្លើយ និងសម្តែងការមិនសូវជាសប្បាយចិត្តនោះទេ ។ ប៉ុន្តែទោះជាយ៉ាងណា ពួកគាត់ថា នឹងអនុវត្តតាម ប្រសិនបើមានការសម្រេចពីរាជរដ្ឋាភិបាលមែននោះ ។
គួររម្លឹកថា ជាមធ្យមថ្ងៃឈប់សម្រាក សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំង G20 ដែលមានទំហំពាណិជ្ជកម្ម ៨០ ភាគរយនៃទំហំពាណិជ្ជកម្មសរុបរបស់ពិភពលោក គឺមានថ្ងៃឈប់សម្រាកត្រឹមតែ ១២ ថ្ងៃប៉ុណ្ណោះ ក្នុងមួយឆ្នាំ ។
ប្រសិនបើ រាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយចំនួនថ្ងៃឈប់សម្រាក ៧ថ្ងៃនោះ នឹងធ្វើឲ្យចំនួនថ្ងៃឈប់សម្រាកជាតិសម្រាប់ឆ្នាំ ២០២០ នឹងថយពី ២៨ថ្ងៃ មកនៅត្រឹមតែ ២១ថ្ងៃប៉ុណ្ណោះ ដែលចំនួននេះ នៅតែច្រើនជាង ប្រទេសថៃ ចំនួន១ថ្ងៃ ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍