ពិតជាស្អាតមែន! សហព័ន្ធបាល់ទាត់កម្ពុជា បង្ហាញរូបភាពពហុកីឡដ្ឋានមរតកតេជោ
ភ្នំពេញ៖ សហព័ន្ធបាល់ទាត់កម្ពុជា ហៅកាត់ថា FFC បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ពីការវិវត្តន៍ចុងក្រោយ នៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកនេះ ។ ទិដ្ឋភាពថ្មីនៃដំណើរការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញ គឺ មានការសម្រុកសាងសង់យ៉ាងយកចិត្តទុកដាក់ ។
បើតាមគម្រោង ពហុកីឡដ្ឋានជាតិថ្មីនេះ នឹងសាងសង់រួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នាឆ្នាំ ២០២១ ខាងមុខនេះ ក៏ដូចជាដើម្បីត្រៀមសម្រាប់រៀបចំព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ ២០២៣ ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះជាលើកដំបូងបង្អស់ ។
សូមជម្រាបថា ពហុកីឡដ្ឋានជាតិមរតកតេជោ សាងសង់ឡើងនៅលើផ្ទៃដីទំហំ ៩៤ហិកតា ដែលអាចផ្ទុកអ្នកគាំទ្រជាង៦ម៉ឺននាក់ ស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ តាមបណ្តោយមហាវិថីឈ្នះ! ឈ្នះ! ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍