សែលកាត ឈ្នះពានរង្វាន់ បណ្ដាញសេវាអ៊ីនធើណិតលឿនជាងគេបំផុតនៅកម្ពុជា Ookla Speedtest Awards!
ក្រុមហ៊ុនសែលកាត បានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla ម្ដងទៀតក្នុងខែនេះ ដែលធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្មែរមួយនេះក្លាយជាប្រតិបត្តិករឈានមុខគេ។
លោក អៀន វ៉ាត់សុន អគ្គនាយកប្រតិបត្តិរបស់សែលកាត មានប្រសាសន៍ថា អតិថិជននៅកម្ពុជានឹងទទួលបានគុណភាពសេវាកម្មស្តង់ដារពិភពលោកពីប្រតិបត្តិករទូរគមនាគមន៍រួមទាំងសេវាគ្របដណ្តប់ល្អ ល្បឿនអ៊ីនធើណិតលឿន រួមទាំងតម្លៃសមរម្យផងដែរ។
ជាមួយគ្នានេះ លោកបានលើកឡើងថា ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងដល់អតិថិជនដោយស្វ័យប្រវត្តិនៅពេលដែលអតិថិជនជួបប្រទះសេវាកម្មរអាក់រអួលរាល់ពេលធ្វើការហៅចេញក្នុងប្រព័ន្ធ។
អគ្គនាយកប្រតិបត្តិរបស់សែលកាត បានបន្តទៀតថា ក្រុមហ៊ុនសែលកាត បានកំណត់ពេលវេលានៃការធានាលើបណ្តាញរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ចុងក្រោយបំផុតពីពានរង្វាន់ Ookla Speedtest Awards ដែលបង្ហាញថា ក្រុមហ៊ុនសែលកាតជាក្រុមហ៊ុនតែមួយគត់ដែលបានខិតខំកែប្រែល្បឿន ៤G របស់ខ្លួន ចាប់តាំងពីការធ្វើតេស្តចុងក្រោយនៅក្នុងត្រីមាសទី ៣ និងទី ៤ ក្នុងឆ្នាំ ២០១៧ ។
លោក វ៉ាត់សុន បានមានប្រសាសន៍ទៀតថា ក្រុមហ៊ុនសែលកាត កំពុងមមាញឹកក្នុងការផ្ដល់ព័ត៌មានដល់អតិថិជនអំពីភាពរអាក់រអួលនៃបណ្ដាញសេវា ដោយសារតែការបង្កើនគុណភាព និងពង្រីកបណ្ដាញកំពុងចាប់ផ្ដើមដំណើរការ។
យ៉ាងណាក៏ដោយ លោកអះអាងថា ការធានាជូននូវបណ្តាញសេវារបស់ក្រុមហ៊ុនសែលកាត នឹងធ្វើឱ្យសកម្មភាព និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងតម្លាភាពបើកចំហរពេញលេញ ស្របពេលដែលសែលកាត កំពុងបន្តដំណើរក្នុងការផ្តល់ទិន្នន័យទូរស័ព្ទចល័តក្នុងតម្លៃសមរម្យបំផុត សម្រាប់ប្រជាជនកម្ពុជាទាំងអស់ដើម្បីអភិវឌ្ឍជាតិ និងសេដ្ឋកិច្ច។
គួរបញ្ជាក់ថា ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវការធានាជូននូវបណ្តាញសេវាក្នុងគោលបំណងបង្កើនការទុកចិត្ត និងតម្លាភាពនៃសេវាកម្មដល់អតិថិជន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍