ស្ងាត់ៗ! លោក Gordon Ramsay (Master Chef) បានមកប្រទេសកម្ពុជាធ្វើម្ហូបជាមួយជនជាតិភាគតិច
ភ្នំពេញ: បើនិយាយពីMaster Chefអ្នកប្រហែលជាបានស្គាល់កម្មវិធីដ៏ល្បីមួយនេះហើយដោយសារតែប្រទេសកម្ពុជាក៏មានកម្មវិធីនេះផងដែរដែលទទួលសិទ្ធិផ្តាច់មុខដោយស្ថានីយទូរទស្សន៍ CTN។ មនុស្សមួយចំនួនបានស្គាល់លោក Gordon Ramsay ដែលជាគណ:កម្មការធំរបស់កម្មវិធី Master Chef អន្តរជាតិ និង ជាចុងភៅដ៏ល្បីល្បាញមួយរូបផងដែរ ហើយដោយថ្មីៗនេះលោកបានធ្វើដំណើរទៅកាន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ពោលគឺនៅខេត្តមណ្ឌលគីរី។
លោកបានធ្វើដំណើរទៅទីនោះដើម្បីធ្វើម្ហូបម្យ៉ាងពីសាច់ក្របីអាំងសំរាប់ប្រារព្ធកម្មវិធីរៀបអាពាហ៍ពិពាហ៍ប្រពៃណីរបស់ជនជាតិភាគតិចនៅតំបន់នោះ។ លោក Ramsay បានចូលទៅក្នុងព្រៃជាមួយអ្នកភូមិដើម្បីយកទឹកឃ្មុំពីដើមឈើដែលជាគ្រឿងផ្សំធ្វើម្ហូប លោកបានយកអង្ករដំណើបមកដុតលីញ ហើយបុកឱ្យម៉ត់រួចចាក់ទឹកឃ្មុំចួលទុកហូបជាមួយសាច់ក្របីដែលបានអាំង។ សាច់ទាំងនោះបានលាយផ្សំគ្រឿងជាមួយខ្ទឹមស ម្ទេស និងទឹកស៊ីអ៊ីវ។
បន្ទាប់មកលោកនិងអ្នកភូមិបានបង្កាត់ភ្លើងដើម្បីអាំងសាច់ហើយលោកក៏បានចូលរួមជូនពរដល់គូស្វាមីភរិយាថ្មី រួចទទួលទានអាហារនៅទីនោះទាំងអស់គ្នា។ បទពិសោធន៍ដែលលោកទទួលបានពីជនជាតិភាគតិចមានដូចជាការជិះដំរី យកឃ្មុំនៅដើមឈើដោយផ្ទាល់នៅក្នុងព្រៃ ចូលរួមរាំរបាំប្រពៃណី ពិធីរៀបអាពាហ៍ពិពាហ៍ និងភ្លក់ម្ហូបរបស់ជនជាតិភាគតិច ព្រមពិសារស្រាថូជាដើមដែលលោកមិនអាចស្នាក់នៅបានយូរហើយត្រូវត្រលប់ទៅវិញនៅពេលល្ងាច។
ជាកិត្តិយសរបស់ប្រទេសកម្ពុជាយើងជាខ្លាំងដែលបានទទួលស្វាគមន៍បុគ្គលជោគជ័យជាច្រើនរូបមកទស្សនាប្រទេសកម្ពុជាដែលថ្មីៗនេះផងដែរក្រៅពីលោក Ramsayក៏មាន លោក Rain លោក David Beckham និងលោក Jack Ma ផងដែរ៕ តោះមកទស្សនាវីដេអូទាំងអស់គ្នា៖
អត្ថបទ: គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍