ប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ នឹងបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់
ភ្នំពេញ៖ ប្រទេសក្នុងមហាអនុតំបន់មេគង្គ បានព្យាយាម និងប្ដេជ្ញាចិត្តខ្ពស់ក្នុងការបើកច្រកព្រំដែនបន្ថែមទៀត និងដាក់បន្ថែមខ្សែផ្លូវមួយចំនួនទៀត ដើម្បីតភ្ជាប់ប្រទេសក្នុងតំបន់នេះ ព្រមទាំងធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក សំដៅលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ រៀបចំនៅខេត្តសៀមរាប។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ការបើកច្រកឆ្លងកាត់ព្រំដែន និងការដាក់បន្ថែមចំនួនខ្សែផ្លូវ ឆ្លងកាត់របស់បណ្ដាប្រទេសក្នុងមហាអនុតំបន់មេគង្គ គឺជាកត្តាសត្យានុម័ត ក្នុងការពង្រីក និងពង្រឹងការតភ្ជាប់រវាងប្រទេសនីមួយៗ ព្រោះថា វិស័យដឹកជញ្ជូន គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ ដែលជំរុញឲ្យមានលំហូរទេសចរកាន់តែច្រើនឡើង លើកកម្ពស់ការធ្វើពាណិជ្ជកម្មជាតិ និងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ប្រកបដោយចីរភាព។ ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងឲ្យស្របតាមការរីកចម្រើនរបស់ប្រទេសនីមួយៗ និងពិភពលោក ក៏ដូចជា ការរីកចម្រើនផ្នែកបច្ចេកវិទ្យា នឹងជួយសម្រួលដល់នីតិវិធីគយ និងនីតិវិធីដឹកជញ្ជូន ព្រមទាំងបង្កើតឱកាសបន្ថែមទៀត ក្នុងការរកឱ្យឃើញនូវវិធីថ្មីៗ ដើម្បីឱ្យការដឹកជញ្ជូនទទួលបានជោគជ័យខ្ពស់ ។
ទោះយ៉ាងណា លោក ស៊ុន ចាន់ថុល ក៏បានសំណូមពរ ឲ្យប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ គោរពនីតិវិធីចាំបាច់នានា ក្នុងការដាក់បន្ថែមបណ្ដាញខ្សែផ្លូវរបស់ប្រទេសនីមួយៗ និងផ្ដោតសំខាន់លើសុវត្ថិ ភាពចរាចរណ៍ជាចំបងផងដែរ ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គនេះ ក៏មានការចុះហត្ថលេខាទ្វេភាគីរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ស្តីពីការអនុវត្តន៍បឋមលើកិច្ចព្រមព្រៀង ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនផងដែរ ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍