កម្ពុជា ឡាវ និង វៀតណាម ប្តេជ្ញាចិត្តរួមគ្នាក្នុងកិច្ចការពារបរិស្ថាន នៅតាមតំបន់ជាប់ព្រំដែន
ក្រចេះ ៖ មន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរិស្ថាននៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារបរិស្ថាន, ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព រួមមានធនធានទឹក និងព្រៃឈើ ហើយនិងសហការគ្នា អនុវត្តកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹក ។
ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថាន លើកទី៩ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម ដែលបានប្រារព្ធឡើង នៅខេត្តក្រចេះ ។
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថានកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសទាំងបី មានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ។ ប៉ុន្តែ ទទួលស្គាល់ថា នៅតែជួបប្រទះបញ្ហាប្រឈមជាច្រើន ក្នុងការធានាថាកំណើនសេដ្ឋកិច្ចឱ្យមាននិរន្តរភាព និងរួមបញ្ចូលជាពិសេស ក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍ ។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន រំពឹងថា ផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សានេះ នឹងជំរុញឱ្យសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំង៣ មានភាពកាន់តែល្អប្រសើរ តាមរយៈសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានាជាមួយគ្នា ។
សូមបញ្ជាក់ថា កាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំង៣ បានគូសបញ្ជាក់ពីសមិទ្ធិផលនៃកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលមានខេត្តជាប់ព្រំដែនចំនួន១៣ នៃប្រទេសទាំង៣ ។ ប្រទេសនៃតំបន់ត្រីកោណអភិវឌ្ឍន៍ ក៏បានទទួលអត្ថប្រយោជន៍រួមគ្នា នៅក្នុងវិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងការអប់រំ ដែលបានជួយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍចំណោមប្រទេសក្នុងតំបន់ផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍