តាមពិតទម្លាប់ពិសារទឹកមួយចំនួនរបស់យើងសុទ្ធតែនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាព
មិនមានមនុស្សច្រើននាក់ទេដែលធ្វើលំហាត់ប្រាណនៅពេលដែលបរិភោគអាហារពេលល្ងាចរួច ការទទួលទានទឹកច្រើនពេកក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ មានមូលហេតុ៧ យ៉ាងដែលអ្នកមិនគួរពិសារទឹកច្រើនពេក៖
- មុនពេលចូលគេងអ្នកមិនគួរទទួលទានទឹកច្រើននោះទេព្រោះវានឹងធ្វើអោយអ្នកឈឺបត់ជើងតូចដែលវាអាចរំខានដល់ដំណេករបស់អ្នកបាន ហើយអ្នកត្រូវប្រើពេលយូរដើម្បីគេងលក់វិញ ដោយសារតែនៅពេលយប់តម្រងនោមធ្វើការយឺតជាងពេលថ្ងៃ។ ហើយការទទួលទានទឹកច្រើនពេកនឹងធ្វើអោយសម្ពាធឈាមឡើងខ្ពស់ និងអាចបណ្តាលអោយប៉ះពាល់ដល់សម្ពាធឈាមក្នុងបេះដូងផងដែរ។
- កុំទទួលទានទឹកនៅពេលអ្នកកំពុងតែហាត់ប្រាណព្រោះវាអាចធ្វើឱ្យកំដៅក្នុងខ្លួនកើនឡើងដែលអាចបណ្តាលអោយឈឺក្បាល ចង់ក្អួត និងវិលមុខ ដូចនេះហើយវេជ្ជបណ្ឌិតបានណែនាំថាគួរទទួលទានទឹកក្រោយពេលហាត់ប្រាណរួច។
- អ្នកមិនគួរទទួលទានទឹកនៅពេលដែលញ៉ាំអាហារហិលឡើយ ព្រោះវាអាចធ្វើឱ្យ កំដៅកាន់តែកើនឡើង អ្នកគួរតែទទួលទានទឹកដោះគោជំនួសវិញ ពីព្រោះទឹកដោះគោផ្ទុកទៅដោយជាតិខ្លាញ់និងប្រូតេអ៊ីន។
- មិនគួរទទួលទានទឹកភ្លាមៗមុនពេលបរិភោគអាហារ ក្នុងកំឡុងពេល ឬ ក្រោយពេលបរិភោគអាហារឡើយ ព្រោះវាអាចធ្វើអោយប្រព័ន្ធរំលាយអាហារមិនល្អ យកល្អគួរទទួលទានទឹកក្រោយអាហារ៣០នាទីទើបជាការប្រសើរ។
- មិនគួរទទួលទានទឹកដែលមិនបានចម្អិន ដែលមានសារធាតុអាចបង្ករគ្រោះថ្នាក់ដល់សុខភាពដល់អ្នកដោយប៉ះពាល់ដូចជាថ្លើម តម្រងនោម និងបំផ្លាញសរីរាង្គផ្សេងៗទៀតផងដែរ។
- វាជារឿងធម្មតាដែលមនុស្សជាច្រើនបានព្យាយាមសំរកទំងន់ដោយផឹកទឹកក្រូចឆ្មា ប៉ុន្តែគេមិនបានដឹងឡើយថានៅពេលដែលក្រូចឆ្មាលាយជាមួយនឹងទឹក ក្លុយកុសនឹងកើនឡើងពី៣០ទៅ៨០០០ដង ដែលសារធាតុនេះមានកំរិតជាតិផ្អែមជាងស្ករទៅទៀត។
- នៅពេលដែលអ្នកទៅលេងទឹកសមុទ្រហើយមិនប្រយ័ត្នផឹកទឹកសមុទ្រ អ្នកគួរតែខ្ជាក់វាចេញមកវិញភ្លាមព្រោះទឹកសមុទ្រផ្ទុកទៅដោយមេរោគជាច្រើន និង ជាតិអំបិលដល់ទៅ៧៥%ដែលមានចំណុះច្រើនជាងបរិមាណនៅក្នុងខ្លួនមនុស្សទៅទៀត វាអាចធ្វើអោយអ្នកខ្វះជាតិទឹកធ្ងន់ធ្ងរក្នុងខ្លួន ដែលជាហេតុធ្វើអោយអ្នកស្រេកទឹក បាត់បង់ចំណង់អាហារ ក្អួត និងបាត់បង់ស្មារតី ដើម្បីឱ្យសុខភាពត្រលប់មកដូចដើមវិញអ្នកគួរតែផឹកទឹកអោយបានច្រើន៕
- អត្ថបទទាក់ទង :
- Featured

Loading...
- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍