Connect with us

មិន​ត្រឹមតែ​ជាតា​រា​សម្តែង​នោះ​ទេ​ ​កញ្ញា​ ​ឌួង​ ​ម៉ា​និច​ ​នៅ​មាន​តំណែង​មួយទៀត​ដែរ​…​

ភ្នំពេញ​៖​ ​មួយរយៈពេល​នេះ​ ​កញ្ញា​ ​ដួង​ ​ម៉ា​និច​ ​កំពុងតែ​មានការ​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ថត​ខ្សែភាពយន្ត​ខ្នាត​ធំ​ ​ហើយក៏​កំពុងរវល់​ជាមួយ​ការ​ថត​សម្តែង​អោយ​ស្ថានីយ​ទូ​រស្ស​ន៍​ ​MyTV​ ​ក្នុង​រឿង​ ​«​បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍​»​ ​ដែល​ជា​រឿង​កំប្លែង​ដឹកនាំ​ផលិត​ដោយ​លោក​ តា​ប៊ុ​យ​ ​​ទស្សនា​ហើយ​សើច​ឡើង​ហៀ​ទឹកភ្នែក​។​ ​កញ្ញា​ ​ឌួង​ ​ម៉ា​និច​ ​ជាតា​រា​សម្តែង​ទឹកភ្នែក​ដែល​ទស្សនិកជន​ធ្លាប់ស្គាល់​ ​ហើយ​ទស្សនិកជន​តែងតែ​ហៅ​គាត់​ថា​ ​«​តារា​ស្រី​លេង​ឆ្អឹង​ ​រាង​តូច​ស្វិត​រកតែ​សាច់​ស៊ី​មិនបាន​»​។​ ​

តាមរយៈ​រឿង​កំប្លែង​មួយ​នេះ​ ​កញ្ញា​ ​ឌួង​ ​ម៉ា​និច​ ​មិន​ត្រឹមតែ​ជាតា​រា​សម្តែង​នោះ​ទេ​ ​កញ្ញា​ក៏​មាន​តួនាទី​មួយទៀត​នៅក្នុង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​មានឋានៈជា​អ្នកស្រី​ចៅសង្កាត់​។​ ​បើ​តាម​ការ​បង្ហោះ​រូប​នេះ​ទស្សនិកជន​បាន​សួរ​ទៅ​កញ្ញា​ ​ម៉ា​និច​ថា​៖​ ​«​តើ​គាត់​ពិតជា​មាន​តួនាទី​ក្នុង​ក្រុមប្រឹក្សា​សង្កាត់​ ​មែនដែរ​ឬទេ​?​»​ ​ជាក់ស្តែង​ពិត​ណាស់​នេះ​គ្រាន់តែ​ជា​ការ​សម្តែង​ក្នុង​រឿង​នោះ​ទេ​ ​វា​មិនមែន​ជា​តួនាទី​របស់​គាត់​ឡើយ​។​ ​ទស្សនិកជន​អាច​តាមដាន​ទស្សនា​រឿង​ ​«​ពិភព​សំណើច​ ​MyTV​»​ ​រៀង​រាល់​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​ ​វេលា​ម៉ោង​ ​៧យប់​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម