សិល្បៈល្ខោននិយាយអាចនឹងត្រូវបាត់បង់បើគ្មានការគាំទ្រពីសាធារណជនខ្មែរ
ភ្នំពេញ៖ សិល្បៈល្ខោននិយាយ ត្រូវបានបាត់បង់អស់រយៈពេលយូរណាស់មកហើយដោយសារតែមិនសូវមានការគាំទ្រ និងមិនមានការនិពន្ធសម្តែងតាមបណ្តាលរោងមហោស្រព ហើយយុវវ័យភាគច្រើនដូចជាមិនសូវឱ្យតំលៃ ទម្រង់សិល្បៈល្ខោននិយាយមួយនេះឡើយ។ ឥឡូវនេះ អង្គការសកម្មភាពសិល្បៈខ្មែរ បានរៀបចំតម្លើងល្ខោននិយាយរឿងថ្មីមួយ ដើម្បីបំផុសដល់មិត្តយុវវ័យឱ្យស្គាល់ពីតំលៃនៃសិល្បៈខ្មែរ។
អ្នកជួយគាំទ្រដើម្បីឱ្យសិល្បៈល្ខោននិយាយមានជីវិតរស់ឡើង។ អង្គការសកម្មភាពសិល្បៈខ្មែរ ប្រចាំនៅប្រទេសកម្ពុជាបានតម្លើងរឿង «តៃកុងហំ» ដែលជាសិល្បៈល្ខោននិយាយនៅកម្ពុជា ដើម្បីលើកស្ទួយតម្លៃនៃរឿងល្ខោននិយាយមកសម្តែងចែកជូនប្រជាជនកម្ពុជា ឱ្យស្គាល់ពិតថាតើល្ខោននិយាយមានតម្លៃប៉ុណ្ណាសម្រាប់អប់រំ និងកម្សាន្ត។ ដោយឡែក រឿងថ្មីរបស់អង្គការសកម្មភាពសិល្បៈខ្មែរ ដែលចំណង ជើងថា «វង្សត្រកូលកម្សត់» នឹងមានការចូលរួមពីតារាសម្តែងជើងចាស់ជាច្រើនរូបសុទ្ធសឹងតែមានបទពិសោធន៍ក្នុងការសម្តែងសិល្បៈល្ខោននិយាយ។
ខ្សែភាពយន្តរឿងល្ខោននិយាយ «វង្សត្រកូលកម្សត់» នឹងបើកឱ្យចូលទស្សនានៅថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ២០១៩ វេលម៉ោង ១៣:៣០នាទី ដល់ម៉ោង ៥ល្ងាច មានការសម្តែងសិល្បៈល្ខោននិយាយ និង ការប្រគុំតន្ត្រីបុរាណខ្មែរចម្រុះ នៅសាលមហោស្រពចតុម្មុខ។ សូមចូលរួមលើកស្ទួយសិល្បៈល្ខោននិយាយខ្មែរ ដើម្បីឱ្យសិល្បៈមួយបានរស់ឡើងវិញ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍