Connect with us

ស្ងាត់​ៗ​ ​លោក​ ​ឆាយ​ ​បូរ៉ា​ ​សហការ​ជាមួយ​ខ្មែរ​នៅ​អាមេរិក​ ​បើក​ក្រុមហ៊ុន​ចែកចាយ​ភាពយន្ត​បរទេស​នៅ​កម្ពុជា​

ភ្នំពេញ​ ​៖​ ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន​ ​លោក​ ​ឆាយ​ ​បូរ៉ា​ ​ដែល​ជា​ម្ចាស់​ផលិតកម្ម​ដើមត្នោត​ ​បាន​ចូលហ៊ុន​គ្នា​ជាមួយនឹង​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ ​បើក​ក្រុមហ៊ុន​ថ្មី​មួយ​ ​ដើម្បី​ចែកចាយ​ភាពយន្ត​បរទេស​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​។​ ​
​យោង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​លោក​ ​ឆាយ​ ​បូរ៉ា​ ​បាន​អោយ​ដឹង​ថា​ ​ក្រុមហ៊ុន​ ​មហានគរ​ ​មេ​ឌែរ​ ​(​MOHANOKOR​ ​MEDIA​ ​CO​.​,​ ​LTD​ ​ជា​ក្រុមហ៊ុន​របស់​គាត់​មួយផ្សេងទៀត​ ​ក្រៅពី​ ​ផលិតកម្ម​ដើមត្នោត​ ​។​ ​


​លោក​ ​បាន​បញ្ជាក់​ថា​ ​មហានគរ​ ​មេ​ឌែរ​ ​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​ដែល​មាន​ម្ចាស់ភាគហ៊ុន​រវាង​គាត់​ ​និង​ ​លោក​ ​ឆេង​ ​ហេង​ ​ដែល​ជាខ្មែរ​នៅ​សហរដ្ឋអាមេរិក​ ​។​ ​លោក​ ​ឆាយ​ ​បូរ៉ា​ ​ក៏​កំពុង​ដំណើរការ​ចុះបញ្ជី​ស្របតាម​ច្បាប់​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ​។​
​បើ​តាម​លោក​ ​ឆាយ​ ​បូរ៉ា​ ​កម្មវត្ថុ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ ​មហានគរ​ ​មេ​ឌែរ​ ​នេះ​ ​គឺ​ការចែកចាយ​ភាពយន្ត​បរទេស​ ​(​អាស៊ី​ ​អឺរ៉ុប​ ​អាមេរិក​)​ ​និង​ការចែកចាយ​ភាពយន្ត​ខ្មែរ​ ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ ​តាមរយៈ​ការ​តាំង​លក់​ ​លើ​ទីផ្សារ​ពិ​ព័រ​ណ៌​ភាពយន្ត​ ​នៅ​តាម​បណ្តា​ប្រទេស​នានា​ ​ដូចជា​ ​ក្រុង​ហុងកុង​,​ ​ក្រុង​ ​ប៊ែ​លលិន​,​ ​ក្រុង​ ​កាន​,​ ​ក្រុង​ ​អិ​ស្តា​ប៊ុល​ ​និង​ទីផ្សារ​ដទៃទៀត​លើ​ពិភពលោក​ ​។​ ​ក្រៅពី​នេះ​ ​ក្រុមហ៊ុន​ថ្មីនេះ​ ​ក៏​នឹង​នាំ​ភាពយន្ត​ខ្មែរ​ ​ទៅ​ដាក់​បញ្ចាំង​នៅ​តាម​សហគមន៍​ខ្មែរ​នៅ​បណ្តា​ប្រទេស​មួយចំនួន​ ​ដូចជា​ ​សហរដ្ឋអាមេរិក​ ​បារាំង​ ​និង​អូស្ត្រាលី​ ​។​ ​


​សូម​បញ្ជាក់​ថា​ ​លោក​ ​ឆាយ​ ​បូរ៉ា​ ​គឺជា​ផលិតករ​ដឹកនាំ​រឿង​កម្ពុជា​ ​ដែល​មានបទពិសោធន៍​យូរឆ្នាំ​ ​និង​ធ្លាប់​ជា​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ផង​ដែរ​ ​ប៉ុន្តែ​ ​បាន​ប្រកាស​លាលែង​ចេញពី​តំណែង​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដ៏​គួរ​អោយ​ភ្ញាក់ផ្អើល​ ​៕​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម