អគ្គទេសាភិបាលធនាគារជាតិ អោយស្ថាប័នពាក់ព័ន្ធរួមគ្នាប្រឆាំងការលាងលុយកខ្វក់នៅកម្ពុជា
ភ្នំពេញ៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការរួមគ្នាជាមួយវិស័យឯកជន សម្រេចឲ្យបាននូវប្រសិទ្ធភាព នៃប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា។
ការស្នើនេះ បានធ្វើឡើង ខណៈដែលធនាគារជាតិនៃកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការយុទ្ធសាស្រ្ដជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣។
លោក ជា ចាន់តូ បានឲ្យដឹងពីគោលបំណងគន្លឹះជាយុទ្ធសាស្រ្ដចំនួន១០របស់យុទ្ធសាស្រ្ដជាតិ និងសកម្មភាពការងារកំណត់តាមអាទិភាព និងពេលវេលាច្បាស់លាស់ដែលក្រសួង-ស្ថាប័ន ពាក់ព័ន្ធត្រូវសម្រេចឲ្យបាន ដើម្បីធានានូវប្រសិទ្ធភាពនៃ ប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា ។
យុទ្ធសាស្រ្តនេះ ក៏ជាការឆ្លើយតបនឹងហានិភ័យថ្នាក់ជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែលបានវាយតម្លៃ កាលពីឆ្នាំ២០១៦ និងអនុសាសន៍ដែលបានកំណត់ក្នុងរបាយការណ៍វាយតម្លៃអញ្ញមញ្ញស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៧ផងដែរ ។
សូមបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់យុទ្ធសាស្រ្ដជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ ធ្វើឡើងក្នុងគោលបំណងឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងមុខរបរ និងវិជ្ជាជីវៈមិនមែនហិរញ្ញវត្ថុគេចផុតពី ការប្រើប្រាស់ក្នុងការសម្អាតប្រាក់ និងស្វែងរកផលនៃបទល្មើស និងទ្រព្យសម្បត្តិពាក់ព័ន្ធនឹងហិរញ្ញប្បទានភេរវកម្ម។
យុទ្ធសាស្រ្តនេះ ក៏ធានាឲ្យអាជ្ញាធរអនុវត្តច្បាប់ទាំងអស់រួមគ្នា ធ្វើការស៊ើបអង្កេត ចោទប្រកាន់, ដាក់ទណ្ឌកម្ម និងរឹបអូសផល និងឧបករណ៍នៃសំអាងបទល្មើស និងបោសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ប្រកបដោយប្រសិទ្ធិភាព ។
គួររំលឹកថា ក្រុមការងារបច្ចេកទេសអន្ដរក្រសួងប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម បានសហការរៀបចំយុទ្ធសាស្រ្ដជាតិស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ ដោយមានជំនួយបច្ចេកទេសពីមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ដើម្បីប្រើប្រាស់ជាមគ្គុទ្ទេសក៍រយៈពេលវែងដ៏ពេញលេញមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍