កំពូលស្មាតហ្វូន Huawei ដែលមានអេក្រង់អាចបត់បាន បង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនៅកម្ពុជា
ភ្នំពេញ ៖ កំពូលស្មាតហ្វូន Huawei សម្រាប់ឆ្នាំ២០១៩ ដែលមានអេក្រង់អាចបត់បាន ឈ្មោះថា Mate X បានបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនៅកម្ពុជា នាថ្ងៃម្សិលមិញនេះ នៅស្នាក់ការកណ្តាល Huawei គឺ នៅអាគារ Xchange Square ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន Huawei, តារាចំរៀង នីកូ រួមជាមួយនឹងតំណាងដៃគូ និងអ្នកសារព័ត៌មានជាច្រើនរូប ។
បើតាមលោក Henry Xiao នាយក Huawei ប្រចាំប្រទេសកម្ពុជា បានអោយដឹងថា កម្ពុជា ជាប្រទេសទី៤ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានឪកាសបានឃើញដោយផ្ទាល់នូវកំពូលស្មាតហ្វូន Mate X នេះ ពោលគឺបន្ទាប់ពីប្រទេសវៀតណាម ថៃ និង ហ្វីលីពីន ដែលជាទីផ្សារធំនៅក្នុងតំបន់ ។
ទោះយ៉ាងណា លោក Henry Xiao បានអោយដឹងថា កំពូលស្មាតហ្វូន Mate X នេះ មានវត្តមាននៅកម្ពុជា តែ២ថ្ងៃប៉ុណ្ណោះ ក្នុងនោះ ក៏មានការដាក់តាំងបង្ហាញក្នុងវេទិកាសេដ្ឋកិច្ចឌីជីថល ដែលរៀបចំឡើងនៅកោះពេជ្រផងដែរ ។
អ្វីដែលចាប់អារម្មណ៍ថែមទៀតនោះ ក្រុមហ៊ុន Huawei បានប្រកាសថា នឹងចេញលក់ស្មាតហ្វូនអេក្រង់អាចបត់បាននេះ នៅចន្លោះពាក់កណ្តាលឆ្នំា២០១៩ បន្ទាប់ពីការបង្ហាញវត្តមានជាផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង។ លោក បានបន្តថា តម្លៃអាចនឹងមានប្រែប្រួលថែមទៀតផង ។
វត្តមានរបស់ស្មាតហ្វូន Mate X គឺមិនត្រឹមតែបង្ហាញពីអេក្រង់អាចបត់បានប៉ុណ្ណោះទេ គឺថែមទាំងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យានៃការបញ្ចូលថាមពលថ្មដល់ទៅ 55W SuperCharge ដែលធ្វើអោយ Mate X នេះ ក្លាយជាស្មាតហ្វូន ដែលមានល្បឿនលឿនបំផុតថែមទៀតផង។
Huawei ធ្លាប់បាននិយាយថា Mate X អាចបង្កើនល្បឿនបញ្ជូលថាមពលដល់ទៅ ៨៥% នៅក្នុងរយៈពេលត្រឹមតែ ៣០ នាទីប៉ុណ្ណោះ។ ស្មាតហ្វូន Mate X មានអេក្រង់ទំហំ ៨អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 2480×2200 pixels ហើយនៅពេលដែលបត់នោះ អេក្រង់ខាងក្រៅរបស់វាមានទំហំ 6.6 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 2480x1148pixels ដែលត្រូវបានគេដឹងថា មានកម្រិតសមាមាត្រ 19.5:9 ។
សម្រាប់ការមើលរូបភាពវិញនោះ អ្នកអាចប្រើប្រាស់នូវអេក្រង់ធំរបស់ស្មាតហ្វូននេះ ដែលលាតពេញគែមតែម្តង។ ស្មាតហ្វូននេះ មានអេក្រង់បត់បាន កម្រាស់ស្តើងបំផុត គឺត្រឹមតែ 11mm ប៉ុណ្ណោះនៅពេលដែលស្មាតហ្វូន Mate X នេះបត់ ។ នៅពេលដែលវាពន្លារចេញនោះ កម្រាស់របស់វា គឺត្រឹមតែ 5.4 mm ។
ក្រៅពីនេះ នៅមានលក្ខណៈពិសេសជាច្រើនទៀត ដែលមិនទាន់ត្រូវបានបង្ហើបអោយដឹងនោះទេ ដោយរង់ចាំដល់ពេលបង្ហាញវត្តមានជាផ្លូវការ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍