ចំនុចទាំង ៦នេះដែលឪពុកម្តាយមិនគួរធ្វើចំពោះកូនព្រោះអាចបណ្តាលឱ្យកូន...
ឪពុកម្តាយម្នាក់ៗតែងតែមានវិធីបង្រៀនកូនតាមបែបខុសៗគ្នា គ្រួសារខ្លះបង្រៀនកូនដោយការស្តីបន្ទោស រីឯគ្រួសារខ្លះទៀតក៏បង្រៀនកូនដោយលើកហេតុផលដើម្បីពន្យល់ណែនាំ។ ខាងក្រោមនេះជាចំនុចដែលអ្នកគួរ ឬ មិនគួរធ្វើ៖
- នៅពេលដែលកូនរបស់អ្នកយំដោយសារធ្វើអោយខូចអ្វីមួយ អ្នកមិនគួរស្រែកគំហកឱ្យកូនឈប់យំ និង ប្រើពាក្យស្តីបន្ទោសជាច្រើនដោយមិនគិតពីអារម្មណ៍របស់គេឡើយ ផ្ទុយទៅវិញអ្នកគួរតែលើកទឹកចិត្តពួកគេដោយបង្ហាញថាវាមិនមានបញ្ហាឡើយដោយគ្រាន់តែធ្វើឱ្យ ខូចរបស់នៅទីសាធារណ: ឬ អ្នកអាចនាំពួកគេទៅទីកន្លែងស្ងប់ស្ងាត់ដើម្បីសម្រួលអារម្មណ៍របស់ពួកគេអោយប្រសើរសិន។
- ឪពុកម្តាយទាំងអស់គឺសុទ្ធតែចង់អ្នកដ៏ទៃចូលចិត្តកូនរបស់ខ្លួន ប៉ុន្តែអ្នកមិនគួរប្រាប់កូនរបស់អ្នកឱ្យព្យាយាមធ្វើជាមនុស្សដែលគេចូលចិត្តឡើយ ព្រោះការប្រៀនប្រដៅបែបនេះអាចនឹងធ្វើឱ្យកូនរបស់អ្នកក្លាយជាមនុស្សដែលមានចារឹកអង្វរអ្នកដ៏ទៃ ឬ ជាមនុស្សដែលទ្រគេព្រោះខ្លាចគេមិនចូលចិត្តខ្លួន។ ពួកគេអាចក្លាយជាមនុស្សដែលមិនផ្តល់តំលៃដល់ខ្លួនឯង និងមិនចេះធ្វើការសម្រេចចិត្តអ្វីមួយដោយខ្លួនឯងនោះឡើយ។ អ្នកគួរបង្រៀនកូនអ្នកអោយចេះបដិសេធនូវអ្វីដែលមិនគួរធ្វើ។ ក្មេងដែលមិនអនុញ្ញាតិឱ្យអ្នកដ៏ទៃកេងប្រវ័ញ្ចបាន។ ហើយគេនឹងអាចធំធាត់ឡើងដោយអាចសម្រេចគោលដៅរបស់គេនាពេលអនាគតដោយខ្លួនឯង។
- អ្នកមិនគួរប្រាប់កូនរបស់អ្នកថា «បើមិនខំប្រឹងរៀនសូត្រទេកូននឹងមិនអាចទទួលបានការងារល្អឡើយ»។ នេះជាសម្តីលើកទឹកចិត្តនៅពេលដែលពួកគេអាចទទួលបានលទ្ធផលល្អ ប៉ុន្តែសម្តីនេះក៏ជាសម្ពាធដ៏ធ្ងន់ធ្ងរដល់កូនរបស់អ្នក។ ហើយប្រសិនបើពូកគេមិនអាចទទួលបានពិន្ទុល្អដូចដែលបានគិតទុកទេវានឹងអាចផ្តល់ផលអវិជ្ជមានដល់ពួកគេជាច្រើន។ អ្នកគួរបង្រៀនពួកគាត់អោយប្រឹងប្រែងរៀនសូត្រដើម្បីបង្កើនចំណេះដឹងប៉ុន្តែមិនគួរបង្ខំខ្លួនឯងដោយសារតែពិន្ទុល្អនោះឡើយ។
- អ្នកមិនគួរបណ្តោយតាមចិត្តកូនរបស់អ្នកគ្រប់យ៉ាងនោះឡើយ ព្រោះអាចធ្វើអោយពួកគេក្លាយជាក្មេងទម្រើស។ អ្នកគួរបង្រៀនពួកគេអោយមានទំនួលខុសត្រួវក្នុងការចាយវាយដើម្បីឱ្យពួកគេមានចំណេះដឹងក្នុងការគ្រប់គ្រងប្រាក់កាស របស់ខ្លួននាពេលអនាគត។ ប្រសិនបើអ្នកទិញរបស់គ្រប់យ៉ាងដើម្បីបំពេញចិត្តកូនរបស់អ្នកដោយចង់ឱ្យពួកគេស្រលាញ់អ្នកនោះអ្នកគិតខុសហើយ។
- ឪពុកម្តាយនៅក្នុងសម័យបច្ចុប្បន្នចូលចិត្តផ្តល់រង្វាន់ឱ្យកូនរបស់ខ្លួន ជាគ្រឿងអេឡិចត្រូនិក ដូចជា Tablet ឬ វីដេអូហ្គេមនៅពេលដែលគេធ្វើអ្វីមួយបានល្អ ប៉ុន្តែនៅពេលដែលពួកគេធ្វើខុសអ្នកបែរជាពិន័យពួកគេដោយដកហូត សម្ភារៈទាំងនោះវិញ។ អ្នកមិនគួរធ្វើបែបនេះឡើយ ផ្ទុយទៅវិញអ្នកគួរតែផ្តល់នួវសម្ភារៈដែលពួកគេចូលចិត្តញ៉ាំជារង្វាន់នៅពេលដែលពួកគេធ្វើបានល្អ និងពិន័យដូចជា ឱ្យពួកគេធ្វើការងារផ្ទះនៅពេលដែលពួកគេធ្វើខុសជាដើម។
- មិនគួរបង្ខំ ឬ ដាក់កំហិតអោយពួកគេរៀនគ្មានពេលសម្រាកនោះឡើយ ដោយគ្រប់កាលវិភាគទាំងអស់គឺឪពុកម្តាយជាអ្នកកំណត់។ អ្នកគួរតែទុកពេលសម្រាកខ្លះសម្រាប់ពួកគេក្រោយពីការសិក្សាដោយមិនគួរថែមម៉ោងសិក្សាក្រៅម៉ោងបន្ថែមឡើយ។ ឪពុកម្តាយខ្លះទៀតដាក់កំហិតឱ្យកូនៗរៀនបន្ថែមនៅថ្ងៃចុងសប្តាហ៍បន្ថែមទៀត។ អ្នកគួរតែមានពេលសម្រាប់ឱ្យពួកគេកម្សាន្តជាមួយអ្វីដែលជាចំនង់ចំណូលចិត្តខ្លះទើបជាការប្រសើរ៕
ដោយ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

Loading...
- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍