បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង ៣ថ្ងៃ មានអ្នកមកលេងកម្សាន្តជាង ១លាននាក់
កំពង់ឆ្នាំង៖ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ ក្នុងនោះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ប្រមាណជាង ១លាននាក់ បានមកចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ យ៉ាងច្រើនកុះករ បានចូលរួមទស្សនាការសកម្មភាពកីឡា នាពេលថ្ងៃ និងទស្សនាការតាំងពិព័រណ៍ ការសម្ដែងសិល្បៈ របាំ ល្ខោនយីកេ និងផ្ទាំងទស្សនីយភាព នាពេលរាត្រី យ៉ាងអធិកអធ័ម ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង បានបញ្ចប់ដោយជោគជ័យ ក្នុងនោះ នៅថ្ងៃទី១៥ មានអ្នកចូលរួមលេងកម្សាន្តប្រមាណ ២០ម៉ឺននាក់, ថ្ងៃទី១៦ មានប្រមាណជាង ៥០ម៉ឺននាក់ និងថ្ងៃទី១៧ មានប្រមាណ ជាង ៣០ម៉ឺននាក់ ។
លោក ថោង ខុន បានបន្តថា ទាំងអ្នកដើរកម្សាន្ត ទាំងអាជីវករលក់ដូរ និងអ្នកផ្តល់សេវាកម្មស្នាក់នៅ អាហារដ្ឋាន និងដឹកជញ្ជូន គឺសុទ្ធតែសម្តែងនូវភាពរីករាយ ។ លោក ក៏បានអោយដឹងផងដែរថា ប្រជាពលរដ្ឋ និងអ្នកលក់ដូរចល័តខ្លះ ដែលមកពីស្រុក និងខេត្តឆ្ងាយ បានសម្រាកនៅតាមវត្ត ដោយទទួលបានការយកចិត្តទុកដាក់ពីព្រះចៅអធិការវត្ត ខណៈ អ្នកខ្លះទៀត ក៏សម្រាកនៅផ្ទះសាច់ញាតិបងប្អូន ។
លោក បានបន្ថែមទៀតថា មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវភាពរីករាយ ក្រោយពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសផ្ដល់កាដូដ៏ពិសេស គឺស្ពានដ៏វែងឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលនេះ ជាប្រវត្តិសាស្ត្រដំបូងសម្រាប់ប្រជាពលរដ្ឋទាំងពីរខេត្ត ។ រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏គ្មានបញ្ហាអ្វីធំដុំ គួរឲ្យព្រួយបារម្ភឡើយ ខណៈកងកម្លាំងសមត្ថកិច្ចក៏ខិតខំពង្រឹងការការពារ និងសម្រួលមធ្យោបាយនានាជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ផងដែរ ។
សូមរម្លឹកថា ពិធីបុណ្យទន្លេនៅកម្ពុជា ត្រូវបានរៀបចំដំបូងក្នុងឆ្នាំ ២០១៥ ក្នុងខេត្តក្រចេះ ដោយមានភ្ញៀវចូលរួមប្រមាណ ១០ ម៉ឺននាក់, ឆ្នាំ ២០១៦ ធ្វើនៅខេត្តកំពង់ចាម មានអ្នកចូលរួមប្រមាណ ៥០ ម៉ឺននាក់, ឆ្នាំ ២០១៧ នៅខេត្តស្ទឹងត្រែង មានប្រហែល ១៤ ម៉ឺននាក់, និងកាលពីឆ្នាំ ២០១៨ រៀបចំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានភ្ញៀវចូលរួមប្រមាណជាង ១,៥ លាននាក់ ។ សម្រាប់ពិធីបុណ្យទន្លេក្នុងឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ទន្លេ៖ ផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍» ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍