៤ថ្ងៃទៀត ផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា នឹងត្រូវបើកការដ្ឋានសាងសង់
ភ្នំពេញ៖ គ្រឿងចក្រនានា ដែលបម្រើដល់ការដ្ឋានសាងសង់ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ត្រូវបានត្រៀមរួចរាល់ហើយ ខណៈដែលការដ្ឋានមួយនេះ នឹងត្រូវប្រារព្ធពិធីបើកជាផ្លូវការនៅថ្ងៃទី ២២ ខែមីនា ក្រោមវត្តមានសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអោយដឹងថា គ្រឿង ចក្រនានា បានត្រៀមរួចហើយ សម្រាប់បើកការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ហើយការសាងសង់ផ្លូវល្បឿនលឿនមួយនេះ នឹងត្រូវប្រើរយៈពេល ៤៨ខែ ។
លោក គង់ វិមាន បានអះអាងថា ក្រោយការសាងសង់រួចរាល់ ពលរដ្ឋអាចប្រើប្រាស់ផ្លូវល្បឿនលឿននេះ ដោយចំណេញទាំងពេលវេលា ថវិកា និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។ នេះ ជាសម្បត្តិដ៏មហាសាល និងជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននៅកម្ពុជា ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៨ ខែមីនានេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចុះទៅពិនិត្យទីតាំងបើកកាដ្ឋានសាងសង់ផ្លូវល្បឿងលឿនដំបូងគេនេះ ដែលនឹងធ្វើឡើងនៅឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) ហើយផ្លូវនេះ នឹងសាងសង់ដោយក្រុមហ៊ុនចិនមួយ ឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខ័ណ្ឌដោយសួនច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានការសង់របងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ ។ មានការរំពឹងទុកថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាពិសេស ការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅក្រៅប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុ ទៅតំបន់ដទៃទៀត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍