Connect with us

ម៉ា​ដូ​ណា​ ​គ្រោង​រៀបការ​ជាមួយ​គូស្នេហ៍​ភេទ​ដូចគ្នា​

ភ្នំពេញ​៖​ ​គ្រាន់តែ​ឮឈ្មោះ​ ​ម៉ា​ដូ​ណា​ ​ប្រិយមិត្ត​ប្រាកដជា​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​តារា​កំប្លែង​ដ៏​មាន​ទេពកោសល្យ​។​ ​ក្រៅពី​សមត្ថភាព​ក្នុង​ការ​សម្តែង​របស់​គាត់​ ​ប្រិយមិត្ត​ជាច្រើន​ ​ក៏បាន​ចាប់អារម្មណ៍​ពី​ជីវិត​ស្រលាញ់​ភេទ​ដូចគ្នា​របស់​ ​ម៉ា​ដូ​ណា​ ​ផង​ដែរ​ ​។​ ​ជាក់ស្តែង​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ម៉ា​ដូ​ណា​ ​បាន​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​គូស្នេហ៍​ ​លាយឡំ​ជាមួយនឹង​ចំណងជើង​ដ៏​ផ្អែមល្ហែម​ ​ដែល​បាន​សរសេរ​ថា​ ​«​បង​តែម្នាក់​ ​ដែល​ខ្ញុំ​អាច​រស់នៅ​ ​និង​ចង់​រៀបការ​ជាមួយ​ ​ម្នាក់​នោះ​ ​គឺ​ ​Heng​-​Try​ ​Nop​»​ ​ដែល​ធ្វើឲ្យ​ប្រិយមិត្ត​ច្រណែន​គ្រប់​ៗ​គ្នា​ ​។​ ​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​គូស្នេហ៍​មួយគូ​នេះ​ ​ជាគូ​ស្នេហ៍​ ​ដែល​មាន​ភាព​កម្សត់កម្រ​ ​និង​មាន​ភាព​តស៊ូ​ ​ដោយសារតែ​ជាគូ​ស្នេហ៍​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ ​និង​ធ្លាប់​មានការ​បែកបាក់​ ​ចង់​ចែកផ្លូវ​គ្នា​ទៀតផង​។​ ​យ៉ាងណាមិញ​ ​ពួកគេ​នៅតែ​ជម្នះ​រាល់​បញ្ហា​ទាំងអស់​ ​និង​បន្ត​ការរស់នៅ​ជាមួយ​ដដែល​ ​។​

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម