ឆៃ លីដាឡែន សំរេចចិត្តចែកផ្លូវគ្នាជាមួយស្វាមី ?
ភ្នំពេញ៖ អតីតសមាជិកក្រុមតារាចម្រៀងផលិតកម្ម រៃមាស ហាក់បានសម្រេចចិត្តច្បាស់ហើយ ក្នុងការចែកផ្លូវគ្នាជាមួយស្វាមី ក្រោយពេលរស់នៅមិនចុះសម្រុងគ្នា ។អ្នកនាង ឆៃ លីដាឡែន បានបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ក្រោយបានរស់នៅជាមួយគ្នាអស់រយៈពេល២ឆ្នាំ និងមានកូនប្រុសមួយ ។
ទស្សនិកជនជាច្រើន មានចម្ងល់ថា ឆៃ លីដាឡែន ទទួលបានចំណងដៃកូនប្រុសមួយដ៏គួរឲ្យស្រឡាញ់ណាស់ តើហេតុអ្វីបានជាចំណងអាពាហ៍ពិពាហ៍មួយនេះ បែរជាបែកបាក់គ្នាទៅវិញ ។ អ្នកនាង ឆៃ លីដាឡែន ជាកូនអ្នកខេត្តបាត់ដំបង ដែលក្រោយពីបានចាប់ដៃគ្នាជាមួយស្វាមីមកគឺ អ្នកនាង បានបញ្ចប់អាជីពសិល្បៈរបស់ខ្លួន ដោយមិនរវីរវល់ទៀតឡើយ។
ក្រោយពេល ឆៃ លីដាឡែន មានភាពមិនចុះសម្រុងជាមួយស្វាមីមក មួយរយៈពេលចុងក្រោយនេះ ក៏មិនសូវឃើញអ្នកនាងបង្ហោះរូបស្វាមីទៀតទេ គឺអ្នកនាងមានតែពាក្យថា មិនស្បាយចិត្តទៅវិញ។ សម្រាប់មូលហេតុនៃការមិនចុះសម្រុង រហូតមានការការចែកផ្លូវគ្នាជាមួយស្វាមីនេះ អ្នកនាង ឆៃ លីដាឡែន មិនទាន់មានការបញ្ជាក់ច្បាស់លាស់សម្រាប់ទស្សនិកជន នោះទេ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- តារាខ្មែរ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍