Connect with us

Marian​ ​Rivera​ ​(​ម៉ា​រី​ម៉ា​)​ ​ត្រៀមខ្លួន​ ​ដើម្បី​ទទួល​សមាជិក​ថ្មី​នៅ​ខែក្រោយ​

ហ្វីលីពីន​ ​៖​ ​លោកអ្នក​ប្រាកដជា​ស្គាល់​ពី​តារា​សម្តែង​ ​និង​ជាតា​រា​បង្ហាញ​ម៉ូដ​ស្រី​ដ៏​ស៊ិច​ស៊ី​របស់​ប្រទេស​ហ្វីលីពីន​ ​គឺ​អ្នកនាង​ ​Marian​ ​Rivera​ ​។​ ​ពលរដ្ឋ​កម្ពុជា​ ​ភាគច្រើន​បាន​ស្គាល់​ ​អ្នកនាង​ ​Marian​ ​Rivera​ ​តាម​រយ:ឈ្មោះ​ខ្សែភាពយន្ត​ភាគ​ដ៏​ល្បីល្បាញ​ ​ដែល​គាត់​សម្តែង​ជា​តួឯកស្រី​ ​កញ្ញា​ ​ម៉ា​រី​ម៉ា​ ​។​ ​
​បើ​មើល​ពី​ជីវិត​ឯកជន​របស់​អ្នកនាង​ ​Marian​ ​Rivera​ ​វិញ​គឺ​ពោរពេញ​ទៅ​ដោយ​សុភមង្គល​ជាទីបំផុត​ ​ក្នុង​នោះ​ ​នាង​ ​បាន​រៀបការ​ជាមួយនឹង​លោក​ ​DingDong​ ​Dantes​ ​ដែល​ជាតា​រា​សម្តែង​ដ៏​ល្បីល្បាញ​នៅ​ហ្វីលីពីន​ដូចគ្នា​ ​។​ ​


​កាលពី៤ឆ្នាំមុន​ ​គូ​ស្វាមីភរិយា​ ​ដ៏​គួរឲ្យ​ច្រណែន​នេះ​ ​ទទួល​បាន​ចំណងដៃ​ជា​កូនស្រី​ដ៏​គួរ​អោយ​ស្រលាញ់​ម្នាក់​ ​ដោយ​គ្រាន់តែ​រូបថត​ ​ដែល​បាន​ផុស​នៅ​បណ្តាញ​សង្គម​ ​ទទួល​បានការ​ ​Liked​ ​និង​ ​Shared​ ​ច្រើន​បំផុត​ ​និង​ទទួល​បានការ​កោតសរសើរ​ពីសំណាក់​អ្នកគាំទ្រ​យ៉ាងច្រើន​ ​។​ ​
​បច្ចុ​បន្ប​ ​អ្នកនាង​ ​Marian​ ​Rivera​ ​ក៏​កំពុង​ពពោះ​កូន​ទី២​ ​(​កូនប្រុស​)​ ​ដែល​នឹង​ត្រៀម​សម្រាល​នៅ​ខែក្រោយ​នេះ​ហើយ​ ​។​ ​ទោះបីជា​កំពុង​ពពោះ​យ៉ាងណាក៏ដោយ​ ​នាង​នៅតែ​អាច​រក្សា​សម្រស់​ ​ក៏ដូចជា​រូបរាង​នៅ​ស្រស់​ស្អាត​ដដែល​ ​៕​ ​តោះ​ទៅ​មើល​សម្រស់​តារា​សម្តែង​ដែល​ជា​អ្នកម្តាយ​កូន​ពីរ​ ​ទាំងអស់គ្នា​!​


​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

Loading...

ពេញនិយម