Connect with us

តើ​បុរស​ម្នាក់​ណា​ ​ដែល​ធ្វើឲ្យ​កញ្ញា​ ​វី​ ​ដា​ណែ​ត​ ​នឹកដល់​ម្លឹង​?​

ភ្នំពេញ​ ​៖​ ​តារាចម្រៀង​រូប​ស្រស់​ ​សំលេង​ស្អក​ ​ពូកែ​ខាង​ស្រែក​ ​គឺ​ ​កញ្ញា​ ​វី​ ​ដា​ណែ​ត​ ​កំពុងតែ​មានការ​គាំទ្រ​ខ្លាំង​មែនទែន​ ​សម្រាប់​បទចម្រៀង​ចង្វាក់​រ៉ក​ ​ព្រមទាំង​ក្បាច់​រាំ​របស់​កញ្ញា​ផង​ដែរ​ ​។​ ​

​សព្វថ្ងៃ​នេះ​ ​កញ្ញា​ ​វី​ ​ដា​ណែ​ត​ ​មានការ​រវល់​ជាច្រើន​ជាមួយ​អាជីព​ជា​អ្នកចម្រៀង​ ​ដោយ​កញ្ញា​កំពុងតែ​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ជាច្រើន​ទៀត​ ​សំរាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពែ​ណី​ខ្មែរ​ ​ដែល​នឹង​មកដល់​នៅពេល​ខាងមុខនេះ​ ​។​ ​​ដោយសារតែ​រវល់​ខ្លាំង​ ​ធ្វើឲ្យ​កញ្ញា​ ​ហាក់បីដូចជា​មាន​ភាព​ឯកា​ ​កណ្តោចកណ្តែង​ ​ដែល​មើលទៅដូចជា​មិនសូវ​សប្បាយចិត្ត​សោះ​ ​។​ ​ប៉ុន្តែ​ ​វា​ក៏​មិន​ប៉ះពាល់​ដល់​ការងារ​សិល្បៈ​របស់​គាត់​ឡើយ​ ​។​ ​
​អ្វី​ដែល​ធ្វើអោយ​មាន​ចម្ងល់​សម្រាប់​ទស្សនិកជន​នោះ​ ​គឺ​ ​កញ្ញា​ ​បាន​បង្ហោះ​សារ​ថា​ ​«​ ​មាន​អារម្មណ៍​ថា​ ​នឹក​អ្នក​ ​»​ ​។​ ​ទស្សនិកជន​ ​កំពុងតែ​ឆ្ងល់​ថា​ ​តើ​បុរស​រូប​ណា​ ​ដែល​ធ្វើឲ្យ​កញ្ញា​ ​នឹកដល់​ថ្នាក់​សរសេរ​លើ​បណ្តាញ​សង្គម​បែបនេះ​ ​។​ ​ទោះ​យ៉ាងណា​ ​កញ្ញា​ ​ក៏​មិនបាន​បង្ហើប​អោយ​ដឹង​នោះ​ទេ​ ​ថា​តើ​ ​គាត់​កំពុងតែ​នឹក​អ្នកណា​ ​។​ ​

​សូម​បញ្ជាក់​ថា​ ​កញ្ញា​ ​វី​ ​ដា​ណែ​ត​ ​ចូលចិត្ត​ច្រៀង​តែ​ចង្វាក់​រ៉ក​ ​ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ក្រុម​យុវជន​ ​ជាពិសេស​ ​គឺ​ការ​កោតសរសើរ​ទៅលើ​ការ​រាំ​របស់​គាត់​ ​ដែល​មាន​ភាព​រស់រវើក​ ​៕​


​អត្ថបទ​៖​ ​ឡុង​ ​រតនា​

Loading...

ពេញនិយម