Connect with us

ដឹង​តែក​ក្រើក​ទៀតហើយ​ ​នៅពេល​ដែល​ ​Blackpink​ ​ចេញ​បទ​ថ្មី​ ​ចុងខែ​នេះ​

កូរ៉េ​ខាងត្បូង​៖​ ​កំពូល​ក្រុម​ចម្រៀង​នារី​ ​ប្រចាំ​កូរ៉េ​ខាងត្បូង​ ​Blackpink​ ​គ្រោង​នឹង​ចេញ​អាល់ប៊ុម​ព្រមទាំង​បទ​ចម្រៀង​ថ្មី​ៗ​នៅ​ចុងខែ​នេះ​ហើយ​ ​។​ ​​យោង​តាម​សារព័ត៌មាន​មួយ​ ​បាន​ឲ្យដឹង​ថា​ ​ការ​ថត​វីដេអូ​ចម្រៀង​ថ្មី​របស់​ ​Blackpink​ ​នឹង​ចាប់ផ្តើម​ថត​នៅ​សប្តាហ៍​នេះ​ហើយ​ ​។​ ​គេ​រំពឹង​ថា​ ​បទ​ថ្មីនេះ​ ​នឹង​ធ្វើឲ្យ​កក្រើក​ដល់​អ្នក​ដែល​តែងតែ​គាំទ្រ​ ​Kpop​ ​និង​ ​Blackpink​ ​មិនខាន​។​ ​


​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​បើ​គិត​មក​ត្រឹម​ពេលនេះ​ ​Blackpink​ ​បាន​ក្លាយជា​ក្រុម​ចម្រៀង​នារី​ដំបូង​បំផុត​របស់​ប្រទេស​កូរ៉េ​ ​ដែល​មាន​ទស្សនិកជន​ចូល​ទៅ​ទស្សនា​វីដេអូ​ចម្រៀង​ ​បទ​ ​«​DDU​-​DU​ ​DDU​-​DU​»​ ​របស់​ខ្លួន​រហូតដល់​ទៅ​ ​៧០០​ ​លាន​ដង​ ​។​ ​លើស​ពីនេះ​ទៅទៀត​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កូរ៉េ​ ​«​The​ ​Korean​ ​Business​ ​Research​ ​Institute​»​ ​ក៏បាន​ចេញ​របាយការណ៍​អំពី​ចំណាត់ថ្នាក់​ ​ក្រុម​ចម្រៀង​នារី​ប្រចាំ​កូរ៉េ​ខាងត្បូង​ ​ដែល​ក្រុម​ចម្រៀង​នារី​ ​BLACKPINK​ ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខមួយ​ផង​ដែរ​ ​៕​


​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម