Connect with us

អង្គការ​យូ​ណេស្កូ​ ​នឹង​ធ្វើការ​បង្ហាញ​កំណាព្យ​ខ្មែរ​ ​តាំងពី​ចក្រភព​អង្គរ​

ភ្នំពេញ​ ​៖​ ​អង្គការ​យូ​ណេស្កូ​ ​នឹង​ធ្វើការ​បង្ហាញ​កំណាព្យ​ខ្មែរ​តាំងពី​ចក្រភព​អង្គរ​ ​ក្នុង​ទិវា​កំណាព្យ​ពិភពលោក​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ​២១​ ​ខែមីនា​ ​ខាងមុខនេះ​ ​។​ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​អោយ​ដឹង​ថា​ ​សម្រាប់​ការ​ប្រារព្ធ​ទិវា​កំណាព្យ​ពិភពលោក​ ​អង្គការ​យូ​ណេស្កូ​ ​បាន​ទទួលស្គាល់​សមត្ថភាព​ពិសេស​ ​នៃ​កំណាព្យ​ ​ដើម្បី​ចាប់​យកគំនិត​ច្នៃប្រឌិត​របស់​មនុស្ស​ ​។​ ​ទិវា​កំណាព្យ​ពិភពលោក​ ​ក៏បាន​ប្រារព្ធ​កម្មពិធី​មនុស្សធម៌​ជាច្រើន​ ​តាមរបៀប​វប្បធម៌​ ​ភាសា​ ​និង​ ​អត្តសញ្ញាណ​។​ ​

​នៅក្នុង​ប្រទេស​កម្ពុជា​ ​អង្គការ​យូ​ណេស្កូ​ ​នឹង​ចូលរួម​ជាមួយ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ​ដើម្បី​អាន​កំណាព្យ​ ​ដែល​សរសេរ​អំពី​ ​ឬ​ ​ដោយ​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​ ​ដូចជា​អ្នកនិពន្ធ​ខ្មែរ​ ​និង​កំណាព្យ​ ​លោក​ ​ឃុន​ ​ស្រ៊ុ​ន​ ​។​ ការអនុវត្ត​នៅ​ទូទាំង​ប្រវត្តិ​សាស្រ្ត​ ​នៅ​គ្រប់​វប្បធម៌​ ​និង​នៅ​លើ​ទ្វីប​ទាំងអស់​ ​ការ​ផ្លាស់​ប្តូរ​កំណាព្យ​ជា​កត្តា​ជំរុញ​ដ៏​មាន​ឥទ្ធិពល​ ​សម្រាប់​ការសន្ទនា​ ​និង​សន្តិភាព​ ​។​

​អង្គការ​យូ​ណេស្កូ​ ​ក៏បាន​អរគុណ​ដល់​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពីទី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​កូរ៉េ​ ​(​KOICA​)​ ​សម្រាប់​គម្រោង​អភិរក្ស​ ​និង​ឌីជីថល​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង​ ​។​ ​បណ្ណ​សារ​ ​ទាំងនេះ​ ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ​ជា​បេតិកភណ្ឌ​ឯកសារ​ពិភពលោក​ ​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ ​ហើយ​ត្រូវ​បាន​ចុះបញ្ជី​នៅ​ឯ​អង្គការ​យូ​ណេស្កូ​ ​និង​ការ​ចុះឈ្មោះ​ជា​អន្តរជាតិ​នៅ​ឆ្នាំ​ ​២០០៩​ ​៕​

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម