Connect with us

ដឹង​ទេ​ ​បុណ្យ​ភូមិ​ឆ្នាំ២០១៩​ ​នឹង​ធ្វើឡើង​នៅ​ទីណា​?​

ភ្នំពេញ​៖​ ​កាលពី​ឆ្នាំ២០១៨​ ​បុណ្យ​ភូមិ​ ​ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ ​នៅក្នុង​វត្ត​គោក​អំពិល​ ​ភូមិ​ព្រែក​ថ្លឹង​ ​សង្កាត់​ជើងឯក​ ​ខ​ណ្ឌ​ដង្កោ​រ​ ​។​ ​ដោយឡែក​ ​សម្រាប់​ឆ្នាំ២០១៩​ ​បុណ្យ​ភូមិ​លើក​ទី៦​ ​នឹង​ធ្វើឡើង​នៅ​វត្ត​ព្រះធាតុ​ ​ស្ថិត​ក្នុង​សង្កាត់​រលួស​ ​ខ​ណ្ឌ​ដង្កោ​រ​ ​វិញ​ម្តង​ ​ដែល​កម្មវិធី​នឹង​ចាប់ផ្តើម​ ​ពី​ថ្ងៃទី៥​ ​ដល់​ថ្ងៃទី៧​ ​ខែមេសា​ ​ខាងមុខនេះ​។​ ​


​ឆ្នាំនេះ​ ​ក៏​មិន​ខុសពី​ឆ្នាំមុន​ដែរ​ ​បុណ្យ​ភូមិ​ ​នឹង​មានការ​ដាក់​តាំង​លក់ទំនិញ​ ​ម្ហូបអាហារ​ ​សំលៀកបំពាក់​ ​សៀវភៅ​ ​និង​សម្ភារ​ផ្សេង​ៗ​ទៀត​ជាច្រើន​ ​តាម​ស្តង់​នានា​ ​។​ ​កម្មវិធី​នេះ​ ​ក៏​នឹង​មានការ​ចូលរួម​ពី​សិល្បករ​មួយចំនួន​ ​ដួច​ជា​ ​DJ​ ​ណា​ណា​ ​និង​ ​កញ្ញា​ ​មាន​ ​សូ​នី​តា​ ​ជាដើម​ ​ហើយ​ជាពិសេស​ក៏​មានការ​ប្រគុំ​តន្រ្តី​របស់​ក្រុម​តារា​ចំរៀង​ ​Original​ ​Songs​ ​ផង​ដែរ​ ​។​ ​

​យោង​តាម​ទំព័រ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​បាន​អោយ​ដឹង​ថា​ ​បុណ្យ​ភូមិ​ ​ជា​កម្មវិធី​បែប​ប្រពៃណី​មួយ​ដែល​ធ្វើឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ដែល​ប្រមូល​ផ្តុំ​ ​និង​គាស់រម្លើង​ឡើងវិញ​នូវ​ទម្រង់​សិល្បៈ​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​ ​ពិធី​សាសនា​ ​ការ​ជួបជុំ​របស់​ជនជាតិ​ខ្មែរ​ ​ក្នុង​កំឡុង​ពេល​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ ​អម​ជាមួយនឹង​ ​ល្បែង​ប្រជាប្រិយ​ ​ការ​រាំ​លេង​កំសាន្ត​ជាមួយ​ចង្វាក់​ប្រពៃណី​ខ្មែរ​ ​(​រាំវង់​ ​រាំក្បាច់​ ​សា​រ៉ា​វ៉ាន់​ ​ឡាំ​លាវ​)​ ​ម្ហូបអាហារ​ ​និង​ ​ការ​បង្ហាញ​ផលិតផល​ ​និង​ស្នាដៃ​របស់​ជនជាតិ​ខ្មែរ​ ​។​

ដួច​នេះ​ ​កុំ​ភ្លេច​ចូលរួម​សប្បាយ​ក្នុង​កម្មវិធី​បុណ្យ​ភូមិ​ ​ដើម្បី​ជួយ​លើកស្ទួយ​ផលិតផល​ ​ដែល​ជា​ស្នាដៃ​កូនខ្មែរ​ ​ក៏ដូចជា​រាំ​លេងកម្សាន្ត​ ​និង​លេងល្បែង​ប្រជាប្រិយ​ទាំងអស់គ្នា​ ​ជាពិសេស​អ្នក​ដែល​ខកខាន​បុណ្យ​ភូមិ​ឆ្នាំមុន​ ​កុំ​អោយ​ខកខាន​ឆ្នាំនេះ​ទៀត​អោយ​សោះ​៕​ ​

 
​អត្ថបទ​៖​ ​គង់​ ​ចាន់​ស្រី​នុច​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម