លោក អេឡិច ចាន់ត្រា បង្ហោះសារ “ ថ្ងៃពិសេស ” ជាមួយកញ្ញា បាន មុន្នីល័ក្ខ
ភ្នំពេញ៖ តារាចម្រៀងកូនកាត់ចិន លោក អេឡិច ចាន់ត្រា បានសរសេរ និងបង្ហោះពី “ ថ្ងៃពិសេស ” ជាមួយតារាចម្រៀង Cover Song កញ្ញា បាន មុន្នីល័ក្ខ ទាំងដឹងថា កញ្ញាធ្លាប់មានរឿងអាស្រូវជាមួយតារារ៉េប DJ Cake ។
សម្រាប់ កញ្ញា បាន មុន្នីល័ក្ខ ធ្លាប់មានរឿងអាស្រូវជាច្រើន អំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយដៃគូចាស់របស់គាត់ ប៉ុន្តែក្រោយពេលរឿងនេះបានស្ងាត់មួយរយៈ ពេលនេះ កញ្ញ បាន មុន្នីល័ក្ខ ក៏កំពុងឡើងកូដខ្លាំង និងទទួលបានការគាំទ្រជាច្រើនផងដែរ។ អ្វីដែលបង្កអោយមានការភ្ញាក់ផ្អើលនោះ តារាចម្រៀងលោក អេឡិច ចាន់ត្រា បានបង្ហោះសារ អមជាមួយរូបថើបថ្ពាល់កញ្ញា បាន មុន្នីល័ក្ខ និងបាននិយាយថា «ថ្ងៃពិសេស» ។
មួយឃ្លានេះ បានធ្វើអោយ ទស្សនិកជន ក៏ដូចជាអ្នកគាំទ្រកញ្ញា បាន មុន្នីល័ក្ខ មានការភ្ញាក់ផ្អើល និងបានបញ្ចេញមតិ ដោយដាក់ជាសំណួរ ថា «ពិតដែរឬទេ?» ខណៈអ្នកខ្លះទៀត បានសរសេរថា «ជូនពរ Idol» ។
សូមបញ្ជាក់ថា រឿងនេះមិនពិតនោះទេ រូបភាពនេះ គឺគាត់ទាំងពីរនាក់ កំពុងចូលរួមច្រៀងក្នុងពិធីមង្គលការគេ នោះទេ ។ គាត់ទាំងពីរនាក់ មិនមានទំនាក់ទំនងអ្វីនឹងគ្នានោះឡើយ ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured
- តារាខ្មែរ
- បាន មុន្នីល័ក្ខ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍