Connect with us

ភាពយន្ត​ខ្មែរ​មាន​វត្តមាន​នៅ​ ​ទឹកដី​ផលិតភាព​យន្ត​ធំជាង​គេ​នៅ​អាស៊ី​ ​(​កៅ​លុន​)​

ទីក្រុង​ហុងកុង​៖​ ​ចាប់ពី​ថ្ងៃ១៨​ ​ដល់​ ​ថ្ងៃទី​ ​២០​ ​ខែ​មិនា​នេះ​សមាគម​ភាពយន្ត​កម្ពុជា​ ​បាន​ដឹកនាំ​ផលិត​កម្ម​ធំៗ​ចំនួន៣របស់​ប្រទេស​កម្ពុជា​ដែល​មាន​ដូចជា​ផលិតកម្ម​កងចក្រ​ ​ផលិតកម្ម​មាតុ​ចក្រ​ ​និង​ ​ផលិតកម្ម​ខ្មែរ​មេគង្គ​ដើម្បី​មក​តាំងពិព័រណ៍​បង្ហាញ​ពី​ភាពយន្ត​ខ្មែរ​នៅ​កម្មវិធី​ ​FilmArt​ ​2019​ ​នៃ​ទីក្រុង​ហុងកុង​។​

​កម្មវិធី​ ​FilmArt​ ​2019​ ​គឺជា​កម្ម​វី​ធ​តាំងពិព័រណ៍​ ​និង​ជាទី​ផ្សា​ជួញដូរ​ភាពយន្ត​ដែល​ធំជាង​គេ​នៅ​អាស៊ី​និង​ចូលរួម​ដោយ​ប្រទេស​ចំនួន​ជាង១០០នៅ​ទូទាំង​ពិភពលោក​។​ ​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​ផង​ដែរ​ ​ភាពយន្ត​ដែល​បាន​ដាក់​បញ្ចាំង​ជា​លក្ខណៈ​អន្តរជាតិ​មាន​ដូចជា​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក​ចែកចាយ​បរទេស​។​ ​

​ភាពយន្ត​ដែល​សំខាន់​មួយទៀត​នោះ​គឺ​«​The​ ​Prey​»​ ​ដែល​បាន​ទទួល​សិទ្ធ​ចែកចាយ​នៅ​ប្រទេស​មួយចំនួន​រួចមក​ហើយ​។​ ​​ក្រៅពី​នេះ​មាន​ភាពយន្ត​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ​ ​«​រឿង៣៦០ដឺក្រេ​»​ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​របស់​ភ្ញៀវ​អន្តរជាតិ​ជាច្រើន​។​ ​

ស្របតាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​និង​នាយកដ្ឋាន​សិល្ប​ភាពយន្ត​ ​និង​ផ្សព្វផ្សាយ​វប្បធម៌​ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​ ​សមាគម​ភាពយន្ត​កម្ពុជា​បាន​ឆ្លៀតយក​ឱកាស​ដ៏​កម្រ​នេះ​ដើម្បី​ ​ផ្សព្វផ្សាយ​ពី​ផល​អនុគ្រោះ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការផលិត​ភាពយន្ត​នៅ​ប្រទេស​កម្ពុជា​ដោយ​ដាក់​ប្រធានបទ​ថា​ ​«​ផលិតភាព​យន្ត​នៅ​កម្ពុជា​ដោយ​មិន​បង់ពន្ធ​រហូតដល់​ឆ្នាំ២០២៣​»​។​

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម