Connect with us

ព្រះពុទ្ធរូប​ ​ព្រះពុទ្ធ​គ្រូ​ស្តេច​ថ្នាំ​ ​ដែល​មាន​អាយុកាល​ជាង១ពាន់​ឆ្នាំ​ ​នឹង​បង្ហាញខ្លួន​នៅ​វត្ត​គ្រួស​

ភ្នំពេញ​ ​៖​ ​ក្រុមការងារ​ ​កំពុង​រៀបចំ​នីតិវិធី​ក្នុង​ការ​នាំ​យក​នូវ​ព្រះពុទ្ធរូប​មួយ​អង្គ​ ​ដែល​មាន​អាយុកាល​ជាង​ ​១ពាន់​ឆ្នាំ​ ​មក​តម្កល់​នៅក្នុង​បរិវេណ​វត្ត​គ្រួស​ ​ដើម្បី​ផ្តល់​ឪ​កាស​ឲ្យ​ពុទ្ធបរិស័ទ​ ​បាន​គោរព​បូជា​ ​ជាពិសេស​ក្នុង​ឪ​កាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​ ​។​ ​


​ថ្លែងប្រាប់​ ​MyTV​ ​Plus​ ​នៅ​ថ្ងៃនេះ​ ​ព្រះ​តេជគុណ​ ​សាត​ ​វិបុល​ ​ព្រះចៅ​អធិការ​វត្ត​ជេដ្ឋា​ឧត្តម​ ​ហៅ​វត្ត​គ្រួស​ ​ស្ថិតនៅ​សង្កាត់​សំរោង​ ​ខណ្ឌ​ព្រែកព្នៅ​ ​រាជធានី​ភ្នំពេញ​ ​បាន​អោយ​ដឹង​ថា​ ​ព្រះពុទ្ធរូប​ ​ព្រះ​ភៃសជ្យ​គុរុ​ ​ដែល​ជា​ព្រះពុទ្ធ​គ្រូ​ស្តេច​ថ្នាំ​ ​កសាង​ឡើង​ក្នុង​សត​វត្យ​រ៍ទី១២​ ​។​ ​​ព្រះ​តេជគុណ​ ​បាន​អោយ​ដឹង​ថាទៀត​ថា​ ​ដោយ​លោក​ ​DEVID​ ​និង​ក្រុមការងារ​ ​បាន​កំពុង​រៀបចំ​នីតិវិធី​ដើម្បី​បាន​នាំមក​ពី​សហរដ្ឋអាមេរិក​ ​យក​មក​តម្កល់​ក្នុង​វត្ត​ជេដ្ឋា​ឧត្តម​នេះ​ ​ដែល​មាន​រយៈពេល៣ខែ​ ​ទើប​នាំ​យក​ទៅ​រក្សាទុក​ក្នុង​សា​រមន្​ទី​ជាតិ​វិញ​ ​។​ ​


​ព្រះ​តេជគុណ​ ​សាត​ ​វិបុល​ ​បាន​អោយ​ដឹង​ទៀត​ថា​ ​តាម​គម្រោង​ ​ព្រះពុទ្ធរូប​នេះ​ ​នឹង​យក​មក​តម្កល់​ ​នៅ​ថ្ងៃទី៣១​ ​ខែមីនា​ ​ខាងមុខនេះ​ ​។​ ​ដូចនេះ​ ​ប្រសិនបើ​ញាតិញោម​ ​ចង់​មក​ថ្វាយបង្គំ​ ​ព្រះពុទ្ធអង្គ​ ​ដែល​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​នោះ​ ​សូម​អញ្ជើញ​មកកាន់​វត្ត​គ្រួស​ ​ជាពិសេស​ ​នៅក្នុង​អំឡុង​ពេល​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​៕​

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម