Connect with us

ដឹង​ទេ​ ​JICA​ ​បាន​បោះ​លុយ​មួយចំនួន​ធំ​ ​សង់ស្ពាន​ចំនួន៥​ ​នៅ​ខេត្តក្រចេះ​

ក្រចេះ​ ​៖​ ​ខេត្តក្រចេះ​ ​គឺជា​ខេត្ត​មួយ​មាន​សក្ដានុពល​ ​ជាគោល​ដៅ​បរិស្ថាន​ ​និង​អេកូ​ទេសចរណ៍​ ​ក្នុង​នោះ​ ​មាន​រមណីយដ្ឋាន​ព្រែក​កាំ​ពី​ ​ដែល​មាន​សត្វ​ផ្សោត​ទឹកសាប​ដ៏​កម្រ​នៅ​លើ​ព​ភព​លោក​។​ ​

​យោង​តាម​គេហទំព័រ​ ​www.realestate.com.kh​ ​បច្ចុប្បន្ន​ខេត្តក្រចេះ​ ​មានផ្លូវ​គមនាគមន៍​តភ្ជាប់៣ខ្សែ​ ​គឺ​ ​ផ្លូវជាតិ​លេខ៧A​ ​ចម្ងាយ៣៤0គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​និង​ផ្លូវ​កៅស៊ូ​កំណាត់ផ្លូវ​ជាតិ​លេខ៧៣មួយ​ខ្សែ​ ​កាត់​ស្រុក​តំ​បែ​ខេត្ត​ត្បូងឃ្មុំ​ ​មកទល់​នឹង​ស្រុក​ឆ្លូង​ ​និង​មានផ្លូវ​តាម​ជួរ​មា​ត់ទនេ្ល​មួយ​ខ្សែ​ទៀត​ ​មាន​ចម្ងាយ​ប្រហាក់​ប្រហែល​នឹង​ផ្លូវ​ទឹ​ក​ទនេ្ល​មេគង្គ​ ​២២០គីឡូម៉ែត្រ​ ​។​

លោក​ ​ស្រេង​ ​ស្រស់​ ​ប្រធានមន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ​ ​បានឱ្យ​ដឹង​ថា​ ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ​(​JICA​)​ ​បាន​បោះ​លុយ​មួយចំនួន​ធំ​ ​សាងសង់​ស្ពាន​សំ​ខាន់​ៗ​ចំនួន៥​ ​នៅ​បណ្ដោយ​កំណាត់ផ្លូវ​លេខ៧៣​ ​ពី​ក្រចេះ​ ​ទៅ​ស្រុក​ឆ្លូង​ ​។​ ​ស្ពាន​ដែល​កំពុង​សាងសង់​នេះ​ ​រួមមាន​ ​ស្ពាន​សណ្ដាន់​ ​ស្ពាន​ព្រែក​ឬស្សី​ ​ស្ពាន​អន្លង់​កេះ​ ​និង​ស្ពាន​ព្រែក​ឆ្លូង​ ​ដែល​ស្ពាន​ទាំង៤នេះ​ ​ស្ថិត​ក្នុង​ស្រុក​ឆ្លូង​ ​និង​ស្ពាន​ទី៥​ ​គឺ​ស្ពាន​ពាម​ទេ​ ​ស្ថិត​ក្នុង​ស្រុក​ចិត្រ​បុរី​ ​និង​ ​ក្រុង​ក្រចេះ​ ​ដែល​ស្ពាន​ទាំង៥​ ​មាន​ប្រវែង​សរុប​ ​៤៦០ម៉ែត្រ​។​

​លោក​បាន​បន្ថែម​ថា​ ​គម្រោង​នេះ​ ​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​សំណង់​ ​HAZAMA​ ​ដែល​នឹង​ត្រូវ​ចំណាយពេល​ ​២៨ខែ​ក្នុង​ការសាងសង់​ ​ពោល​គឺ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​ឆ្នាំ២០២០​ ​ខាងមុខនេះ​ ​៕​

 

ប្រភព ៖ www.realestate.com.kh

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម