Connect with us

មានឈ្មោះ​ជាតា​រា​លំដាប់​ប្រទេស​ ​តែ​ ​Yaya​ ​រៀបចំ​ពិធី​ខួបកំណើត​យ៉ាង​សាមញ្ញ​

ថៃ​៖​ ​កាលពី​ម្សិលមិញ​ ​Yaya​ ​ដែល​ជាតា​រា​សម្តែង​លំដាប់​កំពូល​របស់​ប្រទេស​ថៃ​ ​បាន​រៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​ ​២៦​ ​ឆ្នាំ​របស់​ខ្លួន​។​ ​​អ្វី​ដែល​គួរឲ្យ​កត់សម្គាល់​នោះ​ ​គឺ​ ​Yaya​ ​មិនបាន​រៀបចំ​ពិធី​ខួបកំណើត​ធំដុំ​អ្វី​នោះ​ទេ​ ​ពោល​គឺ​ ​Yaya​ ​គ្រាន់តែ​ទៅ​ទទួលទាន​អាហារ​ពេលល្ងាច​ជាមួយ​ ​Nadech​ ​ដែល​ជាគូ​ស្នេហ៍​ ​និង​ម្តាយ​របស់​ពួកគេ​តែប៉ុណ្ណោះ​។​ ​

​Yaya​ ​បាន​ចំណាយពេល​វេលា​យ៉ាង​សាមញ្ញ​ ​ជាមួយ​មនុស្សជា​ទី​ស្រលាញ់​ ​និង​ក្រុម​គ្រួសារ​របស់​ខ្លួន​ ​ដែល​មើលទៅ​ ​ពិតជា​មាន​សេចក្តី​សុខ​មែនទែន​។​ ​លើស​ពីនេះ​ទៅទៀត​ ​តារា​ជាច្រើន​ដែល​ជា​មិត្ត​រួម​អាជីព​ ​ក៏បាន​ផ្ញើ​សារ​ជូនពរ​ទៅកាន់​ ​Yaya​ ​នៅក្នុង​ថ្ងៃកំណើត​របស់​នាង​ផង​ដែរ​ ​៕​

វីដេអូ៖

​អត្ថបទ​៖​ ​ណា​រ៉ូ​ត​

Loading...

ពេញនិយម